ក្រសួងសុខាភិបាលថៃនៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីៗរហូតដល់ទៅចំនួន ១៨,៩១២ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត។
នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។
មានរឿងមួយដែលកំពុងអង្រួនបេះដូងអ្នកលេងបណ្ដាញសង្គមនៅថៃ ដោយបុគ្គលិកជួយសង្គ្រោះ ឈ្មោះណងហ្វាត ដែលតែងតែទៅយកអ្នកឆ្លងកូវីដ-១៩ ទៅមន្ទីរពេទ្យជារៀងរាល់ថ្ងៃនោះ មានការស្លុតចិត្តយ៉ាងខ្លាំង ដែលថ្ងៃមួយគាត់ត្រូវទៅយកម្តាយរបស់គាត់ផ្ទាល់ដែលបានឆ្លងដែរ។
ចំពោះការទៅយកម្ដាយរបស់ខ្លួន គឺមិនគិតថាជាការក្រាបសំពះលាជាលើកចុងក្រោយនៃជីវិតរបស់គាត់ទេ ប៉ុន្តែនេះជាការពិតមែន។
បើតាមផេ-ក មូលនិធិផេ-កខេសឹមទីក្រុងបាងកក បានបង្ហោះព័ត៌មានឲ្យដឹងថា ម្ដាយរបស់បុគ្គលិកពេទ្យខាងលើនេះបានលាចាកលោកហើយ កាលម្សិលមិញនៅម៉ោង ១៩ ៖ ០០ នឹងរៀបចំពិ-ធីបុ-ណ្យស-ពនៅថ្ងៃទី ៣១ កក្កដា (ថ្ងៃនេះ) វេលាម៉ោង 13 និង00 បន្ទាប់ពីចូលព្យាបាលប្រមាណ២សប្ដាហ៍។
នេះជាការតក់ស្លុតយ៉ាងខ្លាំងចំពោះរូបលោក សូមចូលរួមរំលែកទុក្ខផង។