ញាក់សាច់! ឡានទំនេីប Bagatti Chiron តម្លៃជិត ៣លានដុល្លារមួយគ្រឿងទៀត លេចវត្តមាននៅកម្ពុជាម្សិលមិញ(មានវីដេអូ)
រថយន្ត Bagatti Chiron មួយគ្រឿងទៀត បានលេចវត្តមាននៅក្នុងប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ ដែលធ្វើឲ្យអ្នកនិយមតាមដានរថយន្តមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គួរឲ្យដឹងដែរថា រថយន្ត Bagatti Chiron នោះ គឺជាគ្រឿងទី៣ ហើយ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដោយ Chiron មួយគ្រឿងដំបូងបង្អស់ និងគ្រឿងទី២ បានមកដល់តាំងពីដើមខែធ្នូ ឆ្នាំ២០១៨ និងចុងខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េស។ រថយន្តមហាកម្លាំងរបស់បារាំងម៉ូដែល Bugatti Chiron ផលិតមានកំណត់ត្រឹម ៥០០ គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃជិត ៣លានដុល្លារ សម្រាប់ទីផ្សារបរទេស។ រថយន្តនេះបំពាក់ម៉ាស៊ីនចំណុះ ៨,០លីត្រ quad-turbocharged ទំហំ ១៦ស៊ីឡាំង មានកម្លាំងសរុប ១ ៤៧៩សេះ និងកម្លាំងបង្វិល ១ ៦០០ញ៉ូតុនម៉ែត្រ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ២,៥វិនាទី […]
Continue Reading