កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ វេលាម៉ោង ១៥:៣០ នាទីរសៀល នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ មានករណីអគ្គិភ័យមួយកន្លែង បានកើតឡើង នៅចំណតរថយន្ត វីរៈប៊ុនថាំ
ដែលស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយក៏បានបណ្តាលឲ្យ ឆេះរថយន្តដឹកអ្នកដំណើរ វីរៈប៊ុនថាំ ចំនួន ២២ គ្រឿង និងមានមនុស្សម្នាក់បានស្លាប់។
ក្រោយជួបរឿងនេះ គេឃើញ លោក ស៊ួ វីរៈ ដែលជាថៅកែ វីរៈប៊ុនថាំ បានចេញមុខ ទំលាយអារម្មណ៍ពិត កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២១ ថា ៖
“ឧបសគ្គគ្រាន់តែជាបញ្ហា តែកុំយកបញ្ហាមកធ្វើជាឧបសគ្គ អាចដោះស្រាយបញ្ហា កាន់តែច្រើន វិសាលភាព នៃជោគជ័យកាន់តែធំធេង
សូមអរគុណមិត្តភ័ក្តិ បងប្អូនទាំងអស់ដែលបានបារម្ភអំពីអគ្គិភ័យ ដែលបានឆាបឆេះ រថយន្តក្រុង ចំនួន22គ្រឿង។
ហើយពេលនេះ ក្រុមហ៊ុនបានដោះស្រាយ និងរកមូលហេតុចប់សព្វគ្រប់អស់ហើយ ហើយក៏ពុំមានអ្វីរាំងស្ទះដល់ដំណើរអាជីវកម្ម និងសេវាកម្មក្រុមហ៊ុនឡើយ គ្រប់យ៉ាងនៅសភាពធម្មតាទាំងអស់ សូមអរគុណបុគ្គលិក និងអាជ្ញាធរទាំងអស់ ដែលបានជួយចូលរួមទាន់ពេលវេលា Team វីរ:ប៊ុនថាំ តែងតែរឹងមាំ និងឈានមុខគេជានិច្ច ដើម្បីអតិថិជន”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖