កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Heng Leapheaបានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលស្វាមីជាទីស្រឡាញ់របស់ខ្លួនបានទទួលមរណភាពចាកចោលសាច់ញាតិ និងក្រុមគ្រួសារទាំងនៅវ័យក្មេង ដោយសារតែគាំងបេះដូង ពិតជាគួរឲ្យអាសូរណាស់។
ជាមួយគ្នានេះ ប្រភពដដែលខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងថា៖«ប្តីសម្លាញ់ ម្តេចក៏បងទៅចោលអូននិងកូនលឿនម្លេះបង អោយអូននិងកូនរស់យ៉ាងមិចទៅ អូនមិនអាចទទួលយកបានទេ អូនស្ទើរតែដកដង្ហើមមិនរួចទៅហើយបងសន្យាជាមួយអូនអ្វីខ្លះម្តេចក៏បងធ្វើមិនបាន
បងទៅចោលអូនលឿនយ៉ាងនេះម្តេចក៏បងអាយុខ្លីយ៉ាងនេះ អូននិងកូនស្រលាញ់បងណាស់ អូនឈឺចាប់ណាស់ សូមអោយបងទៅបានសុខកុំអាយុខ្លីដូចជាតិនេះទៀត ហើយកុំបារម្មណ៍ពីអូននិងកូនអីណាប្តីសម្លាញ់»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។