ភ្នំពេញ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២១ ដោយព្រះអ-គ្គីបានលេបត្របាក់ ឃ្លាំងទុករថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូន «វិរៈប៊ុនថាំ» ស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការព-ន្លត់-អ-គ្គិ-ភ័-យ និងសង្គ្រោ-ះបានបញ្ជាក់ថា ហេតុកាណ៍នេះមិនបណ្តលឱ្យមានការឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ឯប្រតិបត្តិការសង្គ្រោ-ះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដ៣៥គ្រឿង ដោយប្រើប្រាស់ទឹកអស់៩១ឡាន។
ក្រោយចុះស្រាវជ្រាវករណីខាងលើនេះ នាយការិយាល័យបានបញ្ជាក់អំពីការខូចខាតគឺមានរថយន្តក្រុងចំនួន ២៣គ្រឿង ត្រូវអ-គ្គិ-ភ័-យ-បំ-ផ្លា-ញ សរុបគិតជាទឹកប្រាក់ ១,៥លានដុល្លារ និងបណ្តាលឲ្យមនុស្សម្នាក់បានបា.ត់.ប.ង់ជី.វិ.ត ហើយដើមចមនៃការឆេះនេះ គឺបណ្តាលមកពីការឆ្លង ចរន្តអ-គ្គិ-ស-នី។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជ.ន..រ.ង.គ្រោ-ះដែលស្លា.ប់នៅក្នុងហេតុការណ៍ខាងលើនេះមានឈ្មោះ លឹម ចន្ធរិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ អតីតបុគ្គលិក ក្រុមហ៊ុន «វិរៈប៊ុនថាំ» ដែលមានស្រុកកំណើតនៅភូមិស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត។