ភ្ញាក់ព្រឺត! មិនគួរឱ្យជឿ រក្សាវិក័យបត្រ័តាំងតែពីឆ្នាំ1998 ហើយតាមរកហាងនេះទាល់តែឃើញ ព្រោះហេតុផលដ៏អស្ចារ្យមួយនេះ…
ប្រិយមិត្តជ្រាបហើយថា មនុស្សគ្រប់រូបមិនថាគេ មិនថាយើងទេតែងតែមាន ការចង់ចាំមិនភ្លេច នូវរឿងរាវអាក្រក់ៗ និងល្អៗ ហើយរឿងរ៉ាវអាក្រក់ៗ យើងគ្រប់គ្នាតែងតែព្យាយាមបំភ្លេចនិងមិនចង់រំលឹកជារៀងរហូត។ តែបើចំពោះអតីតកាលល្អៗ រីរឿងរាវល្អៗវិញ យើងចង់តែនឹងឃើញ ចង់តែរំលឹកទេ ព្រោះវាជាសកម្មភាពមួយដែលបង្ហាញពីភាពស្រស់បំព្រង ដែលដែលមើលទៅ ជីវិតយើងពោពេញទៅដោយក្តីសុខ ស្នាមញញឹមមួយដែលពោរពេញទៅដោយការស្រលាញ់ ការសើចសប្បាយដែលបញ្ចេញមកដោយគ្មានការលាក់ពុត ទំនាក់ទំនងមួយដែលឥតខ្ចោះ និងមានហេតុផល មួយចំនួនទៀត ធ្វើអោយយើង ចង់ចាំមិនភ្លេច ចង់តែរំលឹក។ ជាក់ស្តែងដូចមានរឿងរាវមួយដែល ដែលសឹងតែមិនជឿថាវាអាចកើតមានឡើង ព្រោះធាតុពិត ភាគច្រើនវាមានតែការសម្តែងក្នុងរឿងតែប៉ុណ្ណោះ ព្រោះកម្រនិងមានមនុស្សបែបនេះណាស់ គឺមានជនបរទេសម្នាក់ គាត់បានមកញាំបាយនៅប្រទេសកម្ពុជាយើងតាំងតែពីឆ្នាំ១៩៩៨ ជាមួយប្រពន្ធរបស់គាត់ ហើយស្រាប់តែរំលងជាច្រើនឆ្នាំស្រាប់តែគាត់ព្យាយាមមកហាងនឹងម្តងទៀត ហើយដើររកតាមរយៈវិក័យប័ត្រ ដែលគាត់បានញាំនឹង រហូតដល់ឃើញព្រោះគាត់ចង់រំលឹកនូវអនុស្សារីយ៍ល្អដែលគាត់ធ្លាប់ទៅជាមួយប្រពន្ធរបស់គាត់។ ហើយម្ចាស់ហាងនោះបានបញ្ជាក់បែបនេះថា៖ មិនងាយទេភ្ញៀវមកញាំនៅហាងអូនតាំងពីឆ្នាំ 1998 តាំងពីជំនាន់ម្ហូប១ចាន 5000៛ បាយ1នាក់500៛ ហើយគាត់នៅមករកហាងអូនឃើញទៀត តាំងពីអូនអាយុ៦ឆ្នាំ….. គាត់និយាយថាពីមុនគាត់មកជាមួយប្រពន្ធគាត់ តែឥឡូវប្រពន្ធគាត់បានស្លាប់ ហើយគាត់ព្យាយាមទៅកន្លែងណាដែលគាត់ធ្លាប់ទៅជាមួយប្រពន្ធគាត់ ដូចជាហាងអូន…និងកន្លែងផ្សេងៗព្យាយាមរំលឹកអតីតកាលល្អៗរបស់គាត់៕ […]
Continue Reading