បុរសម្នាក់ត្រូវបានគេរាយការណ៍មកថា បានព្យាយាមក ប់់ម្ដាយរបស់ខ្លួនទាំងរស់ ដោយសារតែគាត់ធុញទ្រាន់នឹងក្លិនមិនល្អរបស់ម្ដាយនៅលើផ្ទះ។ ករណីនេះគឺជាប្រធានបទដ៏ក្ដៅគគុកមួយ នៅលើបណ្តាញសង្គមចិនកាលនោះបន្ទាប់ពីកូនប្រុសជាជនសង្ស័យបានចូលទៅបំភ្លឺនៅក្នុងតំបន់ Jingbian ខេត្ត Shaanxi ប្រទេសចិន។
ប៉ូលីសក្នុងតំបន់បានថ្លែងប្រាប់អ្នកយកព័ត៌មានថា កូនប្រុសអប្រិយរូបនេះមានឈ្មោះ ម៉ា បានទាញម្តាយអាយុ ៧៩ ឆ្នាំទ ម្លា ក់់ពីលើគ្រែ ហើយដាក់គាត់លើរទេះនៅម៉ោងប្រហែល ៨យប់ កន្លងទៅ រួចហើយចាកចេញពីផ្ទះទាំងប្រញាប់ប្រញាល់។
បន្ទាប់មក គាត់ត្រូវបានគេប្រទះឃើញថា បានវិលត្រឡប់មកផ្ទះវិញនៅម៉ោង ២ទាបភ្លឺ សមាជិកគ្រួសារក៏បានសួរនាំគាត់ថា ម្ដាយទៅណាបាត់ហើយ ព្រោះបាត់មិនឃើញនៅផ្ទះដូចសព្វដង។ គាត់បានប្រាប់ពួកគេថា ខ្លួនបាននាំម្ដាយទៅស្ថានីយ៍ឡានក្រុង ហើយដាក់គាត់នៅលើឡានក្រុង ដើម្បីទៅសួរសុខទុក្ខសាច់ញាតិ។
ដោយគួរឱ្យសង្ស័យ ក្រុមគ្រួសារបានទៅជាមួយគ្នានៅចំណតឡានក្រុង ដើម្បីឃើញផ្ទាល់ភ្នែក។ ដល់ម៉ោង ៤ព្រឹក លោក ម៉ា បានចាកចេញពីក្រុមតាមរកនោះ ហើយបាត់ខ្លួនតែម្ដង។ សកម្មភាពបែបនេះបានធ្វើឲ្យក្រុមសាច់ញាតិបងប្អូនរឹតតែសង្ស័យ ហើយបានទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ នៅប៉ុន្មានថ្ងៃក្រោយមក ប៉ូលីសបានរកឃើញលោក ម៉ា នៅពេលសួរចម្លើយ គាត់បានសារភាពថា បានរុញម្តាយរបស់គាត់ ចូលទៅក្នុងព្រៃក្បែរនោះ ហើយបោះគាត់ចោលទៅក្នុងរណ្តៅទទេមួយនៅទីនោះ។
មិនគួរឱ្យជឿ ស្ត្រីចំណាស់រូបនោះនៅតែមានជីវិតក្រោយ ក ប់់ រយៈពេល ៣ថ្ងៃ នៅពេលប៉ូលីសរកឃើញ។ វីដេអូបង្ហាញបុរសពីរនាក់ទាញគាត់ចេញពីរណ្តៅដី បន្ទាប់ពីឮសំឡេងខ្សាវៗមកពីខាងក្នុង។ ស្ត្រីរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ នៅថ្ងៃព្រហស្បតិ៍បន្ទាប់ ព័ត៌មានបន្ថែមត្រូវបានបង្ហាញ ជុំវិញករណីពាក់ព័ន្ធនានា និងបញ្ចុះបញ្ចូលលោកម៉ា ឲ្យសារភាពកំហុស។
គាត់បានរាយការណ៍ប្រាប់ដល់សមត្ថកិច្ចថា ម្តាយរបស់គាត់តែងតែវង្វេងភ្លេចភ្លាំងតាំងពីចូលវ័យចាស់ជរា ហើយបណ្តាលឱ្យផ្ទះមានក្លិនមិនល្អ ធ្វើឱ្យគាត់មានអារម្មណ៍ធុញទ្រាន់ និងរងសម្ពាធផ្លូវចិត្តខ្លាំង។ ប្រភពបន្តថា លោកម៉ា ប្រហែលជាមានជំងឺផ្លូវចិត្ត ហើយការវាយតម្លៃជុំវិញករណីនេះកំពុងដំណើរការ។
ប៉ូលីសក៏បានបញ្ជាក់ផងដែរថា លោក ម៉ា មិនបានយកដីទៅក ប់់ម្ដាយរបស់គាត់ទេ ប៉ុន្តែបានដាក់គាត់ទៅក្នុងរណ្តៅមួយ ដែលមានប្រហោងដូចបានឃើញនៅក្នុងវីដេអូ ពីកន្លែងកើតហេតុ។ វាជាការពិតមួយដែលធ្វើឱ្យគាត់រស់បានច្រើនថ្ងៃ៕
ប្រភព៖ khmer-global