វៀតណាម៖ រហូតមកទល់ពេលនេះ ក៏នៅតែមានអ្នកលេងបណ្ដាញសង្គមជាច្រើននៅប្រទេសណាម ចាប់អារម្មណ៍ និងមិនអស់ចិត្តទៅលើឃ្លីបក្ដៅសាច់របស់តារាម៉ូដែល និងសម្ដែងស្រីស្រស់ស្អាតគឺនាង Trâm Anh ដែល
បានបែកធ្លាយកាលពីកំលុងខែ មេសា ឆ្នាំ ២០១៩ ។ នៅតែមានសារព័ត៌មានក្នុងប្រទេសជាច្រើនបានចាត់ទុកថា វីដេអូឃ្លីបរយៈពេល ៩នាទីនេះ គឺជារឿងអាស្រូវដ៏ធំទីពីរនៅក្នុងសង្គមសិល្បៈរបស់ប្រទេសវៀតណាម
ហើយដោយសារតែករណីនេះទើបធ្វើឲ្យនាង Trâm Anhខ្មាសអៀន និងរស់នៅលាក់ខ្លួន មិនហ៊ានបង្ហាញមុខមាត់នៅក្នុងសង្គមឡើយ ខណៈដែលឃ្លីបវីដេអូរបស់នាង ជាមួយមិត្តប្រុសត្រូវបានគេចែករំលែកយ៉ាងទូលំ
ទូលាយនៅលើគេហទំព័រអាសអាភាសធំៗជាច្រើន និងមានអ្នកទស្សនារាប់លាននាក់ ។គេបានឃើញនាង បង្ហោះរូបថតគ្រងរ៉ូបរៀបការ ព្រមទាំងបានសរសេរថា «ខ្ញុំបានជួបអ្នកដែលចង់មើលថែរក្សាខ្ញុំពេញមួយជីវិត។
សូមអរគុណអ្នកសម្រាប់អ្វីគ្រប់យ៉ាង!» យ៉ាងណាមិញនាងមិនបានបង្ហើបទេថា តើកូនកម្លោះជានរណា តើជាបុរសដែលបែកធ្លាយឃ្លីបជាមួយនាង ឬមិនមែន។សូមបញ្ជាក់ថា កាលពីកំលុងខែមេសា ឆ្នាំ ២០១៩ វីដេអូ
ឃ្លីបក្ដៅសាច់មួយដែលមានរយៈពេល ៩នាទី ត្រូវបានគេចែកចាយនៅពាសពេញគេហទំព័រអាសអាភាស ដែលគេស្គាល់ច្បាស់ថាមនុស្សនៅក្នុងឃ្លីបនោះគឺជានាង Trâm Anh និងមិត្តប្រុសរបស់នាង ។ រឿងអាស្រូវរបស់
Trâm Anh ត្រូវបានគេចាត់ទុកជារឿងអាស្រូវធំទីពីរបន្ទាប់ពីរឿងអាស្រូវរបស់តារាចម្រៀង V-pop នាង Hoàng Thùy Linh ៕
សូមទស្សនាវីដេអូខាងក្រោម៖