តាមរបាយការណ៍វេជ្ជសាស្ត្របានពន្យល់ថា អ្នកនាង Roberts បានឆ្លងកាត់បាតុភូតជីវសាស្ត្រដ៏កម្រមួយដែលគេស្គាល់ថាជាការបង្កកំណើតលើកទីពីរ។ តាមធម្មតា នៅពេលស្ត្រីមានផ្ទៃពោះ អូវែររបស់នាងគួរតែឈប់បញ្ចោញមេជីវិតញីជាបណ្តោះអាសន្នហើយ។
តែនៅពេលដែលការបង្កកំណើតជាថ្មីនេះកើតឡើង មេជីវិតញីមួយផ្សេងទៀតបែរជាបានធ្លាយចេញ ហើយក៏បានបង្កកំណើតម្តងទៀត ពេលប៉ះនឹងមេជីវិតឈ្មោល។ កត្តានេះតែងតែកើតឡើងលើសត្វ តែវាពិតជាកម្រ និងចម្លែកណាស់ ដែលវាបានកើតឡើងមកលើមនុស្សបែបនេះ។
ពេលមួយ អ្នកនាង Roberts បានឆ្លុះអេកូដើម្បីពិនិត្យមើលផ្ទៃពោះ និងការលូតលាស់របស់ទារកក្នុងផ្ទៃ តែបែរជានាងប្រទះឃើញមានទារកម្នាក់ទៀតក្នុងផ្ទៃត្រឹមរយៈពេល ១២ សប្តាហ៍ពីទារកមុនទៅវិញ។ ក្រុមគ្រូពេទ្យបានប្រាប់នាងថា ទារកទីពីរនេះប្រហែលជាមិនអាចមានជីវិតរស់បានទេ។
ពេលមួយ នាងត្រូវបានគេបង្ខំឱ្យធ្វើអ្វីម៉្យាងលើទារកទាំងពីរនោះ ខណៈនាងកំពុងតែពពោះបាន ៣៣ សប្តាហ៍ទៅហើយ ក្រោយពីទារកទី ២ នោះស្រាប់តែឈប់លូតលាស់ ដោយសារតែមានបញ្ហាជាមួយនឹងទងផ្ចិតរបស់នាង។
តែដោយសារសំណាងផង និងអព្ភូតហេតុផងហើយមើលទៅបានជាទារកទាំងពីរនោះស្រាប់តែមិនមានរឿងអ្វីកើតឡើង និងបានរស់រានមានជីវិត និងឃើញពន្លឺព្រះអាទិត្យដូចក្មេងដទៃដែរ។ នាងបាននិយាយថា៖ “ទារកទាំងពីរគឺពិតជាកូនភ្លោះដ៏អស្ចារ្យរបស់ខ្ញុំ។ ជារៀងរាល់ថ្ងៃ ខ្ញុំតែក្រឡេកមើលពួកគេ ហើយគិតក្នុងចិត្តខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំមានសំណាងខ្លាំងម្ល៉េះ៕
ប្រភព៖ golpages-cambodia