ចិន៖ ហេតុការណ៍ដ៏ចម្លែក បានកើតឡើងកាលពីយប់ថ្ងៃអាទិត្យកន្លងទៅ នៅពេលដែលភ្ញៀវ៤នាក់ បានចូលទៅស្នាក់នៅក្នុងសណ្ឋាគារមួយ ក្នុងទីក្រុង Xi’an ប្រទេសចិន ពួកគេបាននិយាយថា
នៅពេលដែលចូលទៅដល់ក្នុងបន្ទប់សណ្ឋាគារនោះ ពួកគេបានចាប់អារម្មណ៍ឃើញខ្នើយមួយ មានស្នាមប្រឡាក់ចម្លែក ប៉ុន្តែពួកគេគិតថា វាមិនអីនោះទេ។
ប៉ុន្តែ នៅពេលដែលនារីម្នាក់ក្នុងចំណោមពួកគេទាំង៤នាក់ បានដេកទៅលើគ្រែនោះ ក៏ស្រាប់តែស្រែកយំ ដោយសារតែមានរបស់.មុ.ត.ស្រួ.ច
បាន.ចា.ក់.គូ.ទរបស់នាង រហូតចេញ.ឈា.ម.តែម្តង មិត្តភក្ដិរបស់នាងបានស្រែកយ៉ាងខ្លាំងដោយភាព.ភ័.យខ្លា.ច។
ពួកគេក៏បានរើកកាយរបស់ដែលនៅលើគ្រែនោះ គេក៏បានឃើញវត្តមានរបស់ជ.ន.ប.ង្ក.ហេតុ នោះគឺ សត្វកាំប្រម៉ា។
បន្ទាប់មក ភ្ញៀវ៣នាក់ផ្សេងទៀត ក៏បានទៅនិយាយជាមួយអ្នកគ្រប់គ្រងសណ្ឋាគារ អំពីរឿងហេតុដ៏ចម្លែកនេះ។ ការជជែកពិភាក្សា ក៏ប្រែទៅជាហិង្សា រហូតដល់មានការរាយការណ៍ដល់ប៉ូ.លី.សតែម្តង។
ភ្ញៀវមួយរូប បានប្រាប់ទៅកាន់ប៉ូលីសថា “នៅក្នុងបន្ទប់មានសត្វកាំប្រម៉ា ប៉ុន្តែអ្នកគ្រប់គ្រងនេះ មិនព្រមទទួលស្គាល់ការពិតទាល់តែសោះ”។ នៅពេលដែលពួកគេ
បានចូលទៅមើលក្នុងបន្ទប់កើតហេតុនោះ ប៉ូលីសពិតជាបានរកឃើញសត្វកាំប្រម៉ាមួយក្បាល ដែលកំពុងស្ថិតនៅក្នុងបន្ទប់ដ៏រញ៉េរញ៉ៃយ៉ាងពិតប្រាកដមែន។
ទោះជាយ៉ាងណា ម្ចាស់សណ្ឋាគារ មិនព្រមទទួលស្គាលកំហុសដែលធ្វើឲ្យកាំប្រម៉ាចា.ក់.គូ.ទភ្ញៀវរហូតចេ.ញ.ឈា.មនេះទេ ហើយគេបានប្រាប់ទៅកាន់ប៉ូ.លី.ស.ថា
ក្រុមការងាររបស់គេទើបតែបានចូលត្រួតពិនិត្យក្នុងបន្ទប់នេះកាលពីព្រឹកមិញ ហើយវាគ្មានបញ្ហាអ្វីឡើយ។ ទន្ទឹមនឹងនេះ ប្រពន្ធរបស់ម្ចាស់សណ្ឋាគារ ក៏បាននិយាយដែរថា រាល់បន្ទប់ទាំងអស់ គឺត្រូវបានសម្អាតជារៀងរាល់ថ្ងៃតែម្តង។
ដូច្នេះ គ្មាននរណាម្នាក់អាចបញ្ជាក់បានថា តើកាំប្រម៉ាអាចចូលក្នុងខ្នើយនោះបានដោយរបៀបណានោះទេ ហើយប៉ូលីសក៏កំពុងបន្តស៊ើបរឿងក្តីនេះដែរ៕