ជាការពិតណាស់កញ្ញាដ៏ស្រស់ស្អាត ម្នាក់បានចុះពីរថយន្ត ស៊េរីទំនើបមួយដែលមានតម្លៃថ្លៃ រួចក៏ដើរសំដៅមកកាន់កន្លែងលក់ដូង ហើយក៏បានសួរ លោក តាលក់ដូងថា៖ លោក តា តើដូងមួយតម្លៃប៉ុន្មានដែរ? លោក តាគាត់ក៏ឆ្លើយប្រាប់វិញថា មួយ ៣០០០៛ ក្មួយ.. ដូងក្រអូបទឹក របស់វាផ្អែមឆ្ងាញ់ណាស់!ស្រីស្អាត៖ ដូងលោក តាអីក៏ថ្លៃម៉េស
មួយផ្លែ ២៥០០៛ បានហើយខ្ញុំជួយយក ៣ផ្លែ។លោក តា៖ លក់មិនកើតទេចៅអើយ ព្រោះដូង របស់តា ខំដាំដោយខ្លួនឯង ដឹកយកមកដោយខ្លួនឯង ហើយផ្លូវឆ្ងាយទៀត ហើយតា ត្រូវមកឈរហាលថ្ងៃ លក់រាប់ម៉ោងៗ ទំរាំតែបានលក់ដាច់មួយៗ វាមិនរួួចដើមទេចៅ។
ហើយស្របពេលនោះដែរ ក្នុងដៃស្រីស្អាតមានកាន់កាហ្វេមួយកែវ លោក តាឃើញរួចក៏សួរថា។ចៅស្រី ហើយកាហ្វេដែលចៅស្រីកាន់ ក្នុងដៃហ្នឹងមួយកែវតម្លៃប៉ុន្មានដែរ? ស្រីស្អាតនោះក៏ឆ្លើយតបវិញភ្លាមៗ មួយកែវ ៥ដុល្លា។ លោក តា ក៏សួរវិញថាចុះចៅស្រីមានបានតថ្លៃគេទេ?
ស្រីស្អាត៖ ធ្វើចឹងមិចកើតលោក តា កាហ្វេរបសគេ ជាម៉ាកល្បីអោយមកតថ្លៃម៉េច និងកើតទៅ។លោក តាក៏និយាយទៅកាន់ចៅនោះថា ជាមួយនឹងអ្នកមានដូចគ្នាចៅ បែបជាមិនតថ្លៃគេសូម្បីមួយរៀលសោះ តែបែរជាមួយតាជាជនក្រខ្សត់ ចៅតថ្លៃអោយតម្លៃ ថោកហួសចឹង?
បន្ទាប់ពីលឺពាក្យលោក តានិយាយមួយម៉ាត់នេះមក បានធ្វើអោយ ស្រីស្អាតម្នាក់នោះ ឈរឡើងរឹងខ្លួន ដោយពោរពេញដោយក្តីអាម៉ាស់ ព្រមទាំងខ្មាស់អៀនលោក តា។ ក្នុងរឿងមួយនេះ វារឿងធម្មតាបំផុត ចំពោះលុយ ៥ដុល្លា សំរាប់ម្ចាស់ហាង ដែលគាត់សម្បូលុយចាយ និងមិនខ្វះអ្វីហូបនោះ។
តែលុយ៥០០៛ វាពិតជាសំខាន់ខ្លាំងណាស់ សម្រាប់អ្នកក្រខ្សត់ ហើយទីទាល់ក្រទាំងឡាយ….តែមនុស្សមួយចំនួនធំបានតថ្លៃយ៉ាងកំរិះបំផុត នៅពេលទិញអ្វីមួយពីអ្នកក្រខ្សត់ តែបែរជាចាយយ៉ាងទូលាយ សម្រាប់ហាងធំៗ ដែលជាអ្នកមានទៅវិញ?
ហេតុអីបានជាមកចង់ចំនេញ ពីអ្នកក្រខ្សត់ដែលខំប្រឹងប្រែងប្រើកំលាំងធ្វើការបែបនេះ? យើងជះលុយយ៉ាងច្រើនទាំងរយៗលើសំភារៈ លើអាហារ ថ្លៃៗ របស់ម៉ាកល្បី តែបែរជាមកតថ្លៃ និងលុយ ៥០០៛ ១០០០៛ ជាមួយអ្នកអត់ ដែលពួកគាត់ខិតខំប្រឹងធ្វើការ
ហត់ទាំងយប់ទាំងថ្ងៃបែបនេះទៅវិញ ដោយចង់បង្ហាញថា យើងជាមនុស្សឆ្លាត។ទិញអ្វីអោយត្រូវចេះតថ្លៃ តែសម្រាប់ពួកគាត់ជាអ្នកក្រខ្សត់ ខ្វះមុខខ្វះក្រោយ យើងគួរតែទូលាយ ជាមួយពួកគាត់ នៅពេលដែលអ្នកទិញ អ្វីមួយពីគាត់។
ចូលអ្នកគិតថា នេះជាអំពើ សប្បុរសធម៍ តែបន្តិចក៏វាមិនខាតអីប៉ុន្មានដែរ។ ពួកយើងគួរតែសរសើរ លើពួកគាត់ ដែលមិនសម្រេចចិត្ត ដើរសុំទាន ឬ ឆក់ប្លន់ ដើម្បី ចិញ្ចឹមជីវិត។ប្រភព៖ហ្វេសប៊ុក