ប្ដីស្ដាយមិនស្ទេីរ! ឃើញប្រពន្ធកូន ៧នាក់លែងស្អាត រត់ចោលទៅរកស្រីថ្មី តែពេលនេះនាងផ្លាស់ប្តូរ​មេីលលែងស្គាល់…

ប្លែកៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរទេស៖ ស្ត្រីជនជាតិហ្វីលីពីនម្នាក់ ត្រូវបានប្តីចុះចោល ហើយទៅរកអ្នកថ្មីម្នាក់ទៀត បើទោះបីជាពួកគេមាន​កូនច្រើនទៅ​ហើយក៏ដោយ។ ក្រោយពីត្រូវប្តីចុះចោលទៅរកស្រីថ្មីដូច្នេះ ពេលនេះនាងបានវិវត្តទៅ​រកការផ្លាស់​ប្តូរសម្រស់ដ៏អស្ចារ្យមើលសឹ​ងមិនស្អាល់ ហើយបង្កឲ្យមានការ​ចាប់អារម្មណ៍ជាខ្លាំង ហើយមហាជន​ទូទៅ​សរសើរគ្រប់ៗមាត់ថា នាងមានស្រស់ស្អាត ខុសពីមុនដាច់ស្រះលះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបថតពីមុនដែលបង្ហោះលើអ៊ីនធឺណិត ត្រូវនាងបង្ហើបឲ្យដឹងថា បានថតក្នុងឆ្នាំ ២០១៣ ដែលគេអាចឃើញ​ស្ត្រីក្រីក្រឈ្មោះ Michelle មានរូបរាងស្គម ស្បែកខ្មៅ ទឹកមុខក្រៀមក្រំ ខណៈត្រូវមើលថែកូនតូចៗ​ទាំងអស់។ នាងបន្ថែមថា នៅអំឡុងពេលនោះនាងក៏ត្រូវប្ដីធ្វើបា-បទាំងផ្លូវកាយ និងផ្លូវចិត្ត រកតែរឿងឈ្លោះ​ជាមួយនាង​ស្ទើររាល់ថ្ងៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះស្ត្រី កូន៧នាក់ខាងលើ មើលទៅពិតជាស្រស់សោភាមែនទែន ហើយអ្នកប្រើប្រាស់បណ្ដាញ​អ៊ីនធឺណិតជា​ច្រើនបាននិយាយថា ប្តីរបស់នាងប្រហែល​ជាមានវិប្បដិសារី ដែលចាកចេញពីជីវិតនារីដ៏គួរឱ្យ​ស្រឡាញ់ និងកូនៗជាច្រើនរបស់គេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈវីដេអូ និងរូបភាព ដែលត្រូវបានគេចែកចាយ​លើបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈទំព័រហ្វេសប៊ុក​មួយមានឈ្មោះ OFW Secret Files បង្ហាញពីកម្មការិនីជន​ជាតិហ្វីលីពីនម្នាក់ ឈ្មោះ Michelle Valenzuela amazed បានធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល ជាមួយនឹងរូបសម្រស់ស្រស់ស្អាតរបស់នាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូនេះ មានអ្នកចូលទស្សនារាប់លានដង ក្នុងនោះដែរ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បង្ហាញការ​ងឿងឆ្ងល់ ពីរបៀបដែលនាងអាចផ្លាស់​ប្តូរមុខមាត់បានយ៉ាងឆាប់រហ័ស ហើយឥឡូវនេះ ជំនួសឱ្យតែការ​ផ្តោតអារម្មណ៍លើកូនៗ នាងក៏ឆ្លៀតថែសម្រស់ខ្លួនផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមវីដេអូបានឲ្យដឹងថា Michelle ត្រូវបានប្តីចុះចោលទៅរកស្រីផ្សេង នៅពេលនាងមានផ្ទៃពោះកូនទី ៧ តែម្ដង។ អ្នកលេងអ៊ីនធឺណិតខ្លះ ថែមទាំងស្តីបន្ទោសនាងថា មិនបានយកចិត្តទុក​ដាក់មើលថែសម្រស់ខ្លួន ទើបនាំឱ្យប្តីវង្វេង​ស្មារតីជាមួយស្រីថ្មី

ប៉ុន្តែ អ្នកខ្លះបានបន្ទោស​បុរសជាប្តីខ្លាំងៗថា តួនាទីជាប្តីត្រូវតែចេះ​ជួយនាង​មើលថែកូនៗ មិនមែនឃើញប្រពន្ធ​លែង​ស្អាតរត់ទៅរកស្រីថ្មីនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រពន្ធធ្លាក់សម្រស់ក៏ដោយសារតែនាង​ត្រូវពពោះម្ដងហើយម្ដងទៀត រហូតដល់កូន ៧នាក់ និងត្រូវមើលថែ​ពួកគេរាប់ឆ្នាំថែមទៀត។ បន្ទាប់ពីរកការងារធ្វើ​នៅក្រៅប្រទេស ស្ត្រីជនជាតិហ្វីលីពីនរូបនេះ បានប្រែទៅជា​នារីវ័យ​ក្មេង ហើយស្រស់ស្អាត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកខ្លះសឹងតែមិនជឿថានាងមានកូន ៧នាក់នៅផ្ទះផង ការផ្លាស់ប្តូរ​របស់នាង បានជម្រុញស្ត្រីជាច្រើនងាក​មកថែខ្លួនខ្លះផង កុំបណ្ដោឲ្យខ្លួន​អាក្រក់ខ្លាំងពេក។ អ្នកផ្សេងទៀតណែនាំ​នាងឱ្យផ្តោតអារម្មណ៍លើខ្លួនឯង និងកូនៗ ដោយប្រាប់នាងកុំឲ្យវិល​ត្រឡប់ទៅរកប្តី​វិញអី ព្រោះគាត់មិនសម​នឹងនាងទេឥឡូវនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖​ namtokh

Please follow and like us:
0
fb-share-icon0
Tweet 20
Pin Share20

Leave a Reply

Your email address will not be published. Required fields are marked *