បរទេស៖ មានមនុស្សជាច្រើន ប្រហែលជាមិនជឿនោះទេថាវត្ថុមួយនេះ មានតម្លៃជាងមាសទៅទៀត ប៉ុន្តែវាមានតែនៅលើភ្នំហិម៉ាឡៃប៉ុណ្ណោះទេ។
ផ្សិតមួយប្រភេទនេះ វាត្រូវបានគេប្រើប្រាស់ ជាឱសថបុរាណសម្រាប់ជនជាតិចិន ដែលគេជឿថាវាជាប្រភពចំណូលមួយដ៏ធំផងដែរ សម្រាប់ប្រជាជនឥណ្ឌា និងប្រជាជននៅប្រទេសណេប៉ាល់។
រាល់ឆ្នាំនារដូវផ្ការីក ពួកអ្នកភូមិជាច្រើននាក់បាននាំគ្នាធ្វើដំណើរមកពីផ្លូវឆ្ងាយៗ ដើម្បីស្វែងរករុក្ខជាតិ ដែលមានតម្លៃមហាសាលនេះ។
វាត្រូវបានគេដឹងថាមានតម្លៃរហូតដល់ទៅ ១០០ដុល្លាឯណោះក្នុងមួយក្រាម នេះបានន័យថានៅក្នុងមួយគីឡូក្រាម គេនឹងទទួលចំណូលរហូតដល់ទៅ ១០ម៉ឺនដុល្លា។
នៅពេលដែលរដូវរករុក្ខជាតិថ្នាំបុរាណនេះ បានមកដល់មនុស្សម្នាទម្លាក់ការងារផ្សេងចោលអស់ ដោយនាំគ្នាមកស្វែងរកផ្សិតនេះស្ទើរគ្រប់ៗគ្នា។
ប៉ុន្តែរឿងដែលពិបាកនោះត្រង់ថាផ្សតិនេះ មានរូបរាងតូចៗ ដែលគេត្រូវអោនក្រាបលូនទើបអាចរកវាឃើញ។
អ្នកខ្លះស្វែងផ្សិតនេះអស់រយៈពេលជាង ៨ ឆ្នាំនៅតំបន់ Rukum នៃទីក្រុង Kathmandu ប្រទេសណេប៉ាល់ បានប្រាប់បណ្តាញផ្សព្វផ្សាយថា
អ្នកដែលទិញច្រើនជាងគេបំផុតនោះ គឺពួកគាត់ជាជនជាតិចិន ដែលប្រហែលនឹង ៩០ ភាគរយទៅហើយ។
គាត់បានបន្ថែមថាផ្សិតនេះវាជួយជំនួយផ្លូវភេទអោយខ្លាំង ហើយមានតែអ្នកមានទ្រព្យស្តុកស្តម្ភប៉ុណ្ណោះទើបហ៊ានទិញវាយកបានប៉ូវអាប្អូនបាន៕