ឪពុកម្នាក់បាននិយាយទៅកាន់កូនប្រុសរបស់គាត់ថា «កូនបានបញ្ចប់ការសិក្សាជាមួយនឹងកិត្តិយស នេះគឺជាឡានមួយដែលប៉ាបានទិញកាលពីច្រើនឆ្នាំមុន… វាមានអាយុច្រើនឆ្នាំហើយ។ប៉ុន្តែ មុនពេលដែលប៉ាឱ្យវាទៅកូន សូមកូនយកវាទៅកន្លែងលក់ឡានមួយទឹក រួចហើយប្រាប់ពួកគេថា ខ្ញុំចង់លក់វា ហើយមើលថា តើពួកគេឲ្យថ្លៃប៉ុន្មាន។
កូនប្រុសបានទៅកន្លែងទិញលក់ឡានជជុះ ហើយបានត្រឡប់ទៅឪពុកវិញហើយនិយាយថា ”ពួកគេបានផ្តល់ប្រាក់ចំនួន ១.០០០ ដុល្លារដល់ខ្ញុំ ពីព្រោះវាមើលទៅចាស់រិចរិលខ្លាំងណាស់” ។ឪពុកបាននិយាយថា “យកវាទៅហាងបញ្ចាំ” ។កូនប្រុសបានទៅហាងបញ្ចាំ បានត្រឡប់ទៅឪពុកវិញ ហើយនិយាយថា “ហាងបញ្ចាំបានផ្តល់ជូន ១០០ ដុល្លារ ព្រោះវាជាឡានចាស់ណាស់” ។ ឪពុកបានសុំឱ្យកូនប្រុសរបស់គាត់ទៅក្លឹបឡាន ហើយបង្ហាញឡានដល់ពួកគេ ។
កូនប្រុសបានយករថយន្ដទៅក្លឹប ហើយត្រឡប់មកប្រាប់ឪពុកវិញថា៖ “អ្នកខ្លះនៅក្នុងក្លឹបបានផ្តល់ប្រាក់ចំនួន ១០ ម៉ឺនដុល្លារសម្រាប់វា ព្រោះវាជារថយន្តម៉ាកនីសាន់ស្កាយឡាញ R៣៤ ដែលជារថយន្ដល្បី ហើយត្រូវមនុស្សជាច្រើនតាមរក។ឪពុកបាននិយាយទៅកាន់កូនប្រុសរបស់គាត់ថា “ប៉ាចង់អោយកូនដឹងថា ទីណាដែលត្រឹមត្រូវស័ក្តសមសម្រាប់កូន គឺគេផ្តល់តម្លៃដ៏ត្រឹមត្រូវដល់កូន” ។»
ប្រសិនបើអ្នកមិនត្រូវបានគេឱ្យតម្លៃទេ កុំខឹង វាមានន័យថា អ្នកស្ថិតនៅកន្លែងខុស។ អ្នកដែលដឹងពីគុណតម្លៃរបស់អ្នក គឺជាអ្នកដែលកោតសរសើរអ្នក។ ហើយមិនត្រូវនៅកន្លែងដែលគ្មាននរណាម្នាក់មើលឃើញពីតម្លៃរបស់អ្នកឡើយ។ ប្រភពៈ KhmerFeed.asia