បញ្ហាផ្លែមៀនប៉ៃលិន ឬតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្ត ប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ដែលកំពុងកកស្ទះ នារយៈពេលថ្មីៗនេះ ធ្វើឲ្យមៀនប្រហែល៥ម៉ឺនតោន ប្រឈមក្នុងការខូចខាតព្រោះមិនអាចនាំចេញបាន។
បើទោះបី ក្រសួងកសិកម្ម និងពាណិជ្ជកម្ម បានខិតខំរកដំណោះស្រាយជូនកសិករយ៉ាងណា ប៉ុន្ដែ បញ្ហានេះនៅតែមិនទាន់អាចដោះស្រាយបាននៅឡើយ។
ស្រាប់តែថ្មីៗនេះ យុវជនម្នាក់ដែលយើងស្គាល់ថា ជាអ្នកផលិតមីល្ពៅខ្មែរ បាត់ដំបង បានរៀបរាប់ថា៖ «ខ្ញុំមិនមានលុយជួយទិញមៀនបងប្អូនទេ តែខ្ញុំមានតែប្រើចំណេះរៀនសូត្រជាមួយគ្រូដើម្បីស្រាវជ្រាវពីផ្លែមៀនអាចធ្វើ ភេសជ្ជៈ និងដំណាប់ស្ងួតបានយ៉ាងល្អ ក្លិនឈ្ងុយឆ្ងាញ់ណាស់ បើសិនជាមានទុនទៀតយើងអាចផលិតវាចេញលក់បានហើយ សំខាន់មៀនខ្មែរយើងឆ្ងាញ់ណាស់បងប្អូនអើយ»។
យុវជនផលិតមីល្ពៅខ្មែរ បាត់ដំបង ដដែលបានប្រកាសរកដៃគូសហការកែច្នៃផ្លែមៀនទៅជាតំណាប់ឬភេសជ្ជៈ ដើម្បីជួយដោះស្រាយទីផ្សាររបស់កសិករ។