ប្រិយមិត្តប្រហែលជាបានស្គាល់ហើយ លោកចាងហ្វាងកាសែត PVN News គឺលោក ផែង វណ្ណៈ ដែលជាអ្នកមានប្រជាប្រិយភាពនៅលើបណ្ដាញសង្គម និងក៏ជាអ្នកប្រើប្រាស់សម្ភារៈនិយមជាន់ខ្ពស់មួយរូបផងដែរ។
កាលពីពេលថ្មីៗកន្លងទៅនេះលោកបានកុម្ម៉ង់រថយន្តស៊ែរីទំនើបម៉ាក Mercedes មួយគ្រឿង ហើយមិនបានប៉ុន្មានផងលោកក៏បានកុម្ម៉ង់រថយន្តទំនើរម៉ាក Lexus 570 kuro ឆ្នាំ 2021មួយគ្រឿងទៀតផងដែរ។
ស្រាប់តែមានបុរសម្នាក់ដែលជាភ្នាក់ងារលក់ដីឡូតិ៍ រំលស់គ្មានការប្រាក់ម្នាក់ យករូបឡានរបស់លោកមកបង្ហោះដោយសរសេរថា«ស្វាគមន៍សមាជិកថ្មី»។ យ៉ាងណាមិនបានប៉ុន្មានផងត្រូវសមីខ្លួនឃើញ រួចយកមកថា ៖
«ឃេីញគេយករូបឡានខ្ញុំទៅបង្ហោះបែបនេះ ខ្ញុំមានអារម្មណ៍ថាខ្មាសខ្លួនឯងណាស់ !» ក្រោយឃើញបែបនេះគណនីខាងលើនេះក៏ស្វែងរកលែងឃើញទៀតដែរ។
កន្លងទៅលោកផែង វណ្ណៈក៏ធ្លាប់បាននិយាយថា អត់លុយតែចង់ហ៊ីហារ ? បេីមិនទាន់មានលុយច្រេីនកុំចង់ហ៊ីហារ អ្នកខ្លះមានលុយតែ ៧-៨ ម៉ឺនដុល្លារ តែចង់ជិះឡានតម្លៃ ២០ម៉ឺនដុល្លារជាង សុខចិត្តទៅរកអ្នកលក់ឡានណាដែលស្គាល់គ្នាងាយស្រួលគេអោយជំពាក់ ។
លុះជិះបានមួយរយៈពេលខ្លី គ្មានសមត្ថភាពរកលុយសងអ្នកលក់ឡាន យកឡានទៅលក់វិញ ម្ចាស់ហាងអោយខាត បែរជាស្រែកឡាំប៉ាថាអោយខាតច្រេីនម្ល៉េះ ស្គាល់គ្នាសោះ ? តាមពិតទៅឡានថ្លៃៗ បេីយេីងទិញជិះគឺខាតច្រើនណាស់ ឡានកាន់តែថ្លៃខាតកាន់តែច្រេីន ។
ឡានខ្លះខាតរហូតដល់ ៣០% ៤០% ៥០% ក៏មាន ដូចជា G63 , Rolls Royce, Benley ។ ល ។ ដូច្នេះ បេីមិនទាន់សល់លុយច្រេីន កុំទាន់ចង់ហ៉ឺហា បេីចង់ហ៊ីហា ប្រឹងធ្វើការរកលុយសិន ពេលមានលុយច្រេីន ចង់ហ៉ឺហាក៏មិនទាន់ហួសពេលដែរ ។ បេីជិះឡានថ្លៃៗតែជំពាក់បំណុលគេ ដេកមិនលក់ទេ មានលុយប៉ុនណាទិញជិះប៉ុននោះទៅ អ្វីៗដែលធ្វើទៅបានស្របតាម សមត្ថភាព និង លទ្ធភាពរបស់យេីងកក់ក្តៅជាង ។