ប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់ជាក់ជាមិនខាន នូវប្អូនប្រុសម្នាក់ដែល ពីមុនជាអ្នកលក់វត្ថុអនុសាវរីយ៏ នៅតាមប្រាសាទ ក្នុងខេត្តសៀមរាប ដែលទទួលការកោតសរសើរ ជាខ្លាំង ដោយ ប្អូនប្រុសមានសមត្ថភាពអាច និយាយ រហូតដល់ទៅ ១២ ភាសារ ដោយគាត់ បានល្បីល្បាញជុំវិញភិភពលោក ពីរក្រោយនៃភាពល្បីល្បាយរបស់ប្អូនផងដែរនោះ គឺមាននារីម្នាក់ បានថតវីដេអូប្អូនបង្ហោះ លើបណ្តាញសង្គមផងដែរ។
ប្អូនប្រុសត្រូវបានសារព័ត៌មានដ៏ល្បីល្បាញ ដែលតែងតែនិយាយអំពីដំណើរជីវិតរបស់មនុស្សជុំវិញពិភពលោក គឺ Nas Daily បានចុះផ្សាយពីប្អូនប្រុសនៅប៉ុន្មានម៉ោងមុននេះ
ដែលសាធារណមតិ របស់មនុស្សនៅជុំវិញពិភពលោកបានឃើញ និងកោតសរសើរប្អូនប្រុស សឹងគ្រប់ៗគ្នា។យ៉ាងណាមិញ នៅក្នុងវីដេអូទៀតសោត ក៏បានបង្ហាញអំពីការតស៊ូ
របស់ប្អូនប្រុស ធុធ សាលិ ដែលតស៊ូ ខិតខំ ប្រឹងប្រែងក្នុងការលក់វត្ថុអនុស្សាវរិ៍យរហូតទាល់តែមានភ័ព្វសំណាង បានទៅបន្តការសិក្សា នៅប្រទេសចិន និងអាចជួយដល់
ក្រុមគ្រួសារ ឲ្យរួចចាកផុតពីភាពក្រីក្របាន ដែលនេះអាចជាមេរៀនមួយដល់កុមារទាំងអស់បានដឹងថា ការដែលមានចំណេះដឹង
អាចឲ្យយើងរួចចាកផុតពីភាពក្រីក្របាន ៕ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖