អភិបាលខេត្តកំពង់ស្ពឺ រន្ធត់និងសោកស្តាយ ចំពោះទង្វើររបស់សន្តិសុខផ្សារដែលទាត់កញ្ច្រែងលក់ព្រីងរបស់ក្មេងស្រីម្នាក់ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្ដម វ៉ី សំណាង: នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ ក្រោយពីបានឃើញហ្វេសប៊ុករបស់បងប្អូនដែលបានបង្ហោះរឿងសន្តិសុខ
ផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មួយស្រីលក់ព្រីង បណ្ដាលឱ្យកំពប់ទៅលើដី ខ្ញុំពិតជាមានការរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌បែបនេះ។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ឯកឧត្ដម សូមអភ័យទោសចំពោះទង្វើ ដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តបែបនេះ (ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១)កន្លងទៅនេះ។
ក្នុងឱកាសជួបផ្ទាល់ជាមួយក្មួយស្រី ឯកឧត្តមបានផ្តល់នូវសម្ភារៈមួយចំនួន សម្រាប់រួមចំណែកសម្រួលដល់ការលំបាករបស់គាត់កន្លងមក។
ឯកឧត្តមសំណូមពរយ៉ាងទទូចដល់បងប្អូនអាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈ ដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ដែលគាត់ត្រូវការប្រើប្រាស់ផ្លូវ។ បើទោះជាយ៉ាងណាក៏ដោយទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះគឺមិនអាចលើកលែងបានឡើយ។ អត្ថបទ៖ ថ្មីឡូត