នៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ គេប្រទះឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីគំរោងបង្កើតតំបន់ទេសចរណ៍សិប្បនិមិត្ត ក្នុងទឹកដីខេត្តបាត់ដំបង មើលទៅពិតជាទាក់ទាញខ្លាំងណាស់។
អ្នកឧកញ៉ា បានបញ្ជាក់ប្រាប់ថា “តំបន់ទេសចរណ៍សិប្បនិមិត្ត កោះចាក់សោរបេះដូង ដែលអភិវឌ្ឈន៍លើផ្ទៃដីសរុបជាង500ហិចតា នៅទីរួមខេត្តបាត់ដំបង
ដោយសារមើលឃើញថា ទីរួមខេត្តបាត់ដំបង មិនសូវមានតំបន់កម្សាន្តច្រើន ហើយពុកម៉ែបងប្អូននៅក្នុងខេត្ត តែងតែស្វែងរកកន្លែងកំសាន្តនានា នៅចុងសប្តាហ៍ ខ្ញុំបាទសម្រេចបង្កើតតំបន់ទេសចរណ៍សិប្បនិមិត្ត
– កោះចាក់សោរបេះដូង
– ស្ទឹងសាងស្នេហ៌បាត់ដំបង
– និងរមណីយដ្ឋាន វាលស្រែធម្មជាតិ”។
ក្រោយឃើញបែបនេះ ធ្វើឲ្យ គ្រប់គ្នាសម្តែងក្តីពេញចិត្តយ៉ាងខ្លាំង ហើយមានអ្នកខ្លះទៀត បានចូល comment ថា ៖ គំនិតថ្មីរហូតសុំសរសើរidol, ពិតជាអរគុណទឹកចិត្តអ្នកឧកញ៉ា ដែលគិតគូរដល់បងប្អូនប្រជាពលរដ្ឋ, ខ្លាំងបាត់។
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនានរូបភាពស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា ៖