ចូលរួមសោកស្ដាយ​ មិនគួរសោះ! ស្លា.ប់​៣នាក់​ និងកំពុងសង្គ្រោះ​ ៥នាក់​ នៅមន្ទីរពេទ្យ ដោយសារតែ…

សង្គម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស១៤​នាក់​ បាន​ពុលផ្សិត ​៥​នាក់​ កំពុង​ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ខេត្ត​ជួយសង្គ្រោះ​ជីវិត និង​៣​នាក់​ផ្សេង​ទៀតបាន​ស្លាប់ បន្ទាប់ពី​ពួកគេ​បាន​បរិភោគ​ផ្សិត​មិន​ស្គាល់​ប្រភេទ​ច្បាស់​អំឡុង​ភ្លៀង​ធ្លាក់​ដើម​វស្សា​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន ប្រធាន​មន្ទីរពេទ្យ​ខេត្ត​កោះកុង ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១​ថា អ្នកជំងឺ​ពុល​ផ្សិត​៥​នាក់​ ដែល​ទទួល​មក​ពិនិត្យ និង​ព្យាបាល​បន្ទាន់​ពី​មន្ទីរ​ស្រុកស្រែ​អំបិល​ទាំង​យប់​ថ្ងៃ​ទី​២៨ ខែ​មេសា គឺ​ទី​១​ឈ្មោះ ប៊ុន​ណា ធីតា អាយុ​១៩​ឆ្នាំ ភេទ​ស្រី, ទី​២​តាក់ ប៊ុណា អាយុ​៥៥​ឆ្នាំ ភេទប្រុស, ទី​៣​ឈ្មោះ ឃុន ហាន អាយុ​៤៥​ឆ្នាំ ភេទ​ស្រី, ទី​៤​ឈ្មោះ ប៊ុន ណា​យ៉ា អាយុ​២៥​ឆ្នាំ ភេទ​ប្រុស និង​ទី​៥ ឈ្មោះ ប៊ុន​ណា សៀវ​មិន អាយុ១៨ឆ្នាំ ភេទប្រុស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​តាម​ការ​បញ្ជាក់​រប​ស់​លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន មកទល់​ម៉ោង​នេះ​ ស្ថានភាព​អាកា​រៈសុខ អ្នក​ពុល​ផ្សិត​ចំនួន​៣​នាក់​ បាន​ធូរស្រាល​ហើយ​ដែរ​អាច​និយាយ​បាន និង​ដើរ​បាន​។ ប៉ុន្តែ​២​នាក់​ទៀត​ មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ ដោយសារតែ​ជាតិពុល​ក្នុង​ឈាម និង​ប៉ះពាល់​ដល់​ខួរក្បាល ព្រោះ​តាមដាន​អា​ការៈ​ព្យាបាល​យូរ​ថ្ងៃ​។ ទោះយ៉ាងណា ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ខេត្ត នៅតែ​បន្ត​តាមដាន​ពិនិត្យ និង​ព្យាបាល​សុខភាព​ពួកគាត់​បន្ថែម​ទៀត​ដោយ​ភាព​ប្រុង​ប្រយ័ត្ន​ឈរ​លើ​ក្រមសីលធម៌ និង​គុណធម៌​របស់​គ្រូពេទ្យ ដើម្បី​បង្កើន​ទំនុក​ចិត្ត​។ ជាក់​ស្តែង​ក្រុម​ពេទ្យ​ក៏បាន​ជួប​សំណេះសំណាល និង​ផ្តល់​ថវិកា​លើកទឹកចិត្ត​របស់​ក្រុម​ជនរងគ្រោះ​ផង​ដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រដូវ​ធ្លាក់​ភ្លៀង​ដើម​ឆ្នាំ ផ្សិត​ព្រៃ​ជាច្រើន​ប្រភេទ​ក៏​ចាប់​ផ្តើម​ដុះ ប្រជាកសិករ​មួយ​ចំនួន​ក៏​ទៅ​រក​ដក​ផ្សិត​យក​មក​ធ្វើ​ម្ហូប​ទទួលទាន ឬ​លក់ អ្នកខ្លះ​ស្គាល់​ប្រភេទ​ផ្សិត​ច្បាស់ និង​អ្នកខ្លះ​ក៏​ស្គាល់​មិន​ច្បាស់ ជាហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ពុល​ឈឺ និង​ស្លាប់​ស្ទើរតែ​ជា​រៀងរាល់ឆ្នាំ ជាពិសេស​នៅតាម​មន្ទីរពេទ្យ​នានា​ដែល​នៅ​ជិត​តំបន់​ខ្ពង់រាប និង​ព្រៃភ្នំ​ដែល​ជា​តំបន់​សំបូរ​ផ្សិត​ដុះ​ច្រើន​ប្រភេទ ដូចជា​មន្ទីរពេទ្យ​ខេត្ត​កោះកុង មន្ទីរពេទ្យ​ស្រុកស្រែ​អំបិល​ជាដើម…​។​ល​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​ជម្រាប​ថា ចាប់​តាំងពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល បាន​ទទួល​ពិនិត្យ និង​ព្យាបាល​ពលរដ្ឋ​ពុល​ផ្សិត​ចំនួន​១៤​នាក់ ដោយមាន​ការ​ដឹក​ជញ្ជូន​មក​សង្គ្រោះ​បន្ទាន់​ជា​បន្តបន្ទាប់​គ្នា ក្រោយ​ពួកគាត់​បាន​បរិភោគ​វា​។ លោក​វេជ្ជបណ្ឌិត ហូរ សុខ​ហួន ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល លើក​ឡើង​ថា ករណី​ពុលផ្សិត​នេះ​ដែរ​ បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​បាន​ស្លាប់ គ្រា​អាកា​រៈ​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង​ពេក​ពុំ​ទាន់​សង្គ្រោះ​បាន​ទាន់​ពេល​វេលា​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្លាប់​៣​នាក់​នោះ ទី​១​ឈ្មោះ ជួន សំ អាយុ​៨៣​ឆ្នាំ ភេទ​ស្រី រស់នៅ​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ស្លាប់​ពេល​បញ្ជូន​ជិត​ទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ទី​២.ឈ្មោះ ប៊ុន ណា​ម៉ា អាយុ​១០​ឆ្នាំ ភេទ​ប្រុស ស្លាប់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ទី​៣. ប៊ុន​ណា សៀវ​ម៉ាន់ អាយុ​១៣​ ភេទ​ប្រុស ពុំ​ព្រម​ទៅ​ព្យាបាល​នៅ​ភ្នំពេញ (​ទាំងពីរ​២​នាក់​បងប្អូន​) រស់នៅ​ភូមិ​ព្រះអង្គ​កែវ ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រីឯ​អ្នកមាន​អា​ការៈ​ពុល​ធ្ងន់ធ្ងរ​ស្រាល​ចំនួន​១១​នាក់ ទី​១ឈ្មោះ​ង៉ែត អោន អាយុ​៤៨ ឆ្នាំ ភេទ​ប្រុស ទី​២ឈ្មោះ​សែម វង្ស អាយុ​៤៥​ឆ្នាំ ភេទ​ស្រី រស់នៅ​ឃុំ​អណ្តូង​ទឹក ស្រុក​បទុម​សាគរ និង​ទី​៣ឈ្មោះ បាវ ឃា អាយុ​៤២​ឆ្នាំ ភេទ​ប្រុស រស់នៅ​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល អាកា​រៈសុខ​ភាព​បាន​ធូរស្រាល​ចេញពី​មន្ទីរពេទ្យ​ហើយ​។ ចំណែក​ឯ​​ឈ្មោះ មាស នី អាយុ​៤១​ឆ្នាំ ភេទស្រី រស់នៅ​ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ សា្ថន​ភា​ព​ជំងឺ​ធូរស្រាល កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ស្រែអំបិល​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាម​របាយការណ៍​ក្នុងចំណោម​១១​នាក់ មាន​២​នាក់​ឈ្មោះ យឹម ប៉ា អាយុ​៥១ ភេទស្រី និង​ឈ្មោះ ថន សុខ​ណៃ អាយុ​១៦​ឆ្នាំ ភេទប្រុស រស់នៅ​ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ បញ្ចូនទៅ​ព្យាបាល​នៅ​ខេត្តកំពង់ស្ពឺ​។ រីឯ​៥​នាក់​ទៀត​ក៏​បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​។ យុវជន​២​នាក់​ដែល​ស្លាប់​ពុលផ្សិត​ខាងលើ ជា​សមាជិក​របស់​អ្នកជំងឺ​ទាំង​៥​នាក់​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់លោក​។ មន្ទីរពេទ្យ​ក៏​អំពាវនាវ​យ៉ាង​ដាច់​ណាត់​ដល់​ប្រជាពលរដ្ឋ​ខេត្តកោះកុង​ទាំងអស់ កុំ​បេះ​ប្រភេទ​ផ្សិត​ដែល​មិន​ស្គាល់​ច្បា​ស់មក​យក​ទទួលទាន​ឲ្យ​សោះ ព្រោះ​អាច​បង្ក​គ្រោះ​រហូតដល់​ពុល​ស្លាប់​បាន​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖​ កម្ពុជាថ្មី

Please follow and like us:
0
fb-share-icon0
Tweet 20
Pin Share20

Leave a Reply

Your email address will not be published. Required fields are marked *