បរទេស៖ ការដើរលេង ឬដើរលំហែរនៅតាមតំបន់ឆ្នេរសមុទ្រអាចជារឿងធម្មតានៅថ្ងៃធម្មតា និងថ្ងៃឈប់សំរាក តែវានឹងមិនធម្មតាទៀតឡើយ ព្រោះសុខៗស្រាប់តែមានយន្ដហោះមួយគ្រឿងធ្លាក់ចុះមកចំកន្លែងដែលអ្នកកំពុងលេងទឹកសមុទ្រ ប្រៀបដូចជារឿងរ៉ាវរបស់នារីម្នាក់នេះ។
កាលពីថ្ងៃទី១៧ ខែមេសា កន្លងទៅ មានអ្នកប្រើហ្វេសប៊ុកឈ្មោះ Amber Ditmerបានបង្ហោះរឿងរ៉ាវពេលនាងដើរលេងនៅឯមាត់សមុទ្រ ដែលនៅសុខៗក៏មានយន្ដហោះមួយគ្រឿងចុះមក ខណៈពេលដែលនាងកំពុងលេងទឹកនៅឯមាត់ឆ្នេរ Cocoa Beach នៅឯរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។
នាងព្រមទាំងនិយាយរឿងរ៉ាវដែលបានកើតឡើងអោយស្ដាប់ថា នាងសង្កេតឃើញយន្ដហោះមួយគ្រឿងហោះចុះមកទាបយ៉ាងខ្លាំង ដល់ថ្នាក់ខុសប្លែកពីប្រក្រតី ដំបូងគាត់គិតថា វាគ្រាន់តែបើកចុះមកទាបតែប៉ុណ្ណោះ តែបែរក្លាយទៅជាយន្ដហោះមួយគ្រឿងនេះធ្លាក់ចុះមកប៉ះផ្ទៃទឹកមួយទំហឹង។ នាងនិយាយទៀតថា ពេលនោះនាងកំពុងតែថតរូបលេងជាមួយកូនស្រី ទើបចាប់យករូបភាពទាំងនោះបានទាំងអស់។
Amber Ditmer បានបន្តទៀតថា អ្នកបើកយន្តហោះពិតជាធ្វើតាមតួនាទីបានយ៉ាងល្អខណៈពេលដែលយន្តហោះកំពុងចុះ គាត់បានបញ្ជាយន្ដហោះអោយគេចផុតពីបរិវេណមនុស្សកំពុងលេងទឹក ហើយក៏បានចុះចតនៅលើផ្ទៃទឹកដែលគ្មានមនុស្ស។
ជាចុងក្រោយនាងក៏បាននិយាយថា សំណាងហើយដែលមិនមានអ្នកណាត្រូវរបួសហើយនាង និងចង់ចាំរឿងរ៉ាវដ៏គួរអោយរន្ធត់ និងត្រេកអរក្នុងពេលតែមួយនេះ ទុកអោយកូនចៅស្ដាប់នៅថ្ងៃក្រោយ។
ក្រោយពីនោះមក បណ្ដាញសារព័ត៍មានរបស់រដ្ឋផ្លរីដា ក៏បានរាយការណ៍ថា យន្តហោះមួយគ្រឿងនេះជាយន្ដហោះមកពីសហរដ្ឋអាមេរិកពីសម័យសង្គ្រាមលោក លើកទីពីរ ហើយក៏បាននាំយកវាមកបើកបង្ហាញមហាជន (Air Show) នៅឯឆ្នេរ Cocoa Beach។តែយន្ដហោះក៏មានបញ្ហាបច្ចេកទេស ទើបធ្វើអោយអ្នកបើកយន្ដហោះក៏សម្រេចចុះចតក្បែរមាត់ឆ្នេរទៅ និងសំណាងល្អដែលការចុះចតនេះពុំធ្វើអោយមានអ្នកណាត្រូវរបួសឡើយ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ morningfresh