ដូចដែលប្រិយមិត្តបានដឹងរួចមកហេីយ ក្នុងមួយរយៈពេលចុងក្រោយនេះឃើញថា ស្ពានជ្រោយចង្វា គឺពិតជាមានការពេញនិយមខ្លាំងណាស់សម្រាប់មនុស្សដែលមានវិបត្តិផ្លូវចិត្ត វិបត្តិគ្រួសារ វិបត្តិស្នេហា ជារឿយៗគឺតែងតែឃើញអ្នកដែលមានវិបត្តិទាំងនេះមួយចំនួនតូចបានសម្រចចិត្តទៅ លើស្ពានក្នុងគោលបំណងដើម្បីបញ្ចប់ ជីវិតរបស់ខ្លួនឯងដោយការ លោ ត ចុះ ពីលើស្ពានទៅ ក្នុងទឹកទន្លេ ។
យ៉ាងណាមិញនៅ កាលពីយប់ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២១ នេះគេបានប្រទះឃើញស្ត្រីម្នាក់ទៀតហើយបាននាំកូនស្រីរបស់ខ្លួនមកស្ពានជ្រោយចង្វា ទាំងទឹកភ្នែកដោយសារតែមាន វិបត្តិនៅ ក្នុងចិត្ត ហើយបម្រុងនឹងធ្វើការបញ្ចប់ជីវិតតែសំណាងល្អមានគេនៅ ទីនោះធ្វើការហាមឃាត់គាត់ទាន់ ទើបលួងលោមគាត់ឲ្យត្រឡប់មកផ្ទះវិញ ។
ជាមួយគ្នានេះដែរនេះ បើយោងតាមការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុកមួយដែលមានឈ្មោះ ង៉ូវ ដាលីន បានបង្ហោះរៀបរាប់ពីស្ត្រីរូបនេះថា “ទឹកមុខបញ្ជាក់ពីទឹកចិត្ត នាងប្រាប់ថា រត់គេចពីប្តី ប្រេី ហិ ង្សា បីកូនរត់មកស្ពានជ្រោយចង្វា បម្រុង…
-គ្រប់ការសម្រេចចិត្តគិតខ្លីរបស់មនុស្សស្រី សុទ្ធតែមានហេតុផល រឿងពិបាកក្នុងចិត្ត ដែលនាងមិនអាចនិយាយប្រាប់ពិភពលោកអោយដឹងបាន
-មនុស្សស្រីម្នាក់ដែលរងសំពាធខ្លាំង ទាំងផ្លូវចិត្ត&ផ្លូវកាយ រហូតធ្វើឲ្យនាង ក្លាយជាមនុស្ស បាក់ទឹកចិត្ត “៕