មហាជនជាច្រើនពិតជាបានជ្រាបរួចមកហើយ ពីរឿងរបស់ ឧកញ៉ា ហ៊ីង សុបញ្ញារិទ្ធ (ហៅពូម៉ៅ) និង លោកស្រី ទ្រី ដាណា នោះ រហូតដល់ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ ចែដាណា បានចេញមុខប្រកាសក្តែងៗថា រូបគាត់ និង ពូម៉ៅ គឺលែងមានទំនាក់ទំនងគ្នាតទៅទៀតហើយ។
ព្រោះតែព្រោះតែនឹកប្រពន្ធកូនខ្លាំងពេក ធ្វើឲ្យ ពូម៉ៅ គេងមិនលក់ទេ ក៏បានចេញមុខ live និយាយទំាងទឹកភ្នែក នាយប់ ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ ថាចង់ជួបមុខកូន និងប្រពន្ធខ្លាំងណាស់ ខណៈពេលខ្លួនកំពុងរស់នៅផ្ទះម្តាយ។
ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១ គេឃើញ ពូម៉ៅ បានបង្ហោះរូបម្តាយរបស់ខ្លួន រួចនិយាយទំាងអួលដើម.ក ថា “ទឹកចិត្តម្តាយ ស្រលាញ់កូន អោយតែកូនចង់ញុំាអី គាត់ធ្វើអោយកូនញុំាជានិច្ច ទោះកូនហាមគាត់ថា កូនអាចធ្វើញុំាខ្លួនឯងបានក៏ដោយ តែគាត់ថា ម៉ែចេះផ្សំគ្រឿង ដឹងចិត្តកូនចូលចិត្តញុំារស់ជាតិផ្អែម។”។
ពូម៉ៅ បានប្រាប់បន្ថែមនៅក្នុង comment ថា “ធ្វេីគុយទាវអោយខ្ញុំញុំា ហាមគាត់ ថាអោយខ្ញុំធ្វេីខ្លួនឯងបានហេីយ តែគាត់ថា ម៉ែដឹងចិត្តកូនញុាំរសជាតិបែបម៉េច”។
ឃើញរូប និងសារដ៏រំជួលចិត្តនេះ ធ្វើឲ្យ គ្រប់គ្នានិយាយថា ៖ គាត់កត្តញ្ញូចំពោះអ្នកម្ដាយគាត់ណាស់, ពូម៉ៅជាកូនល្អ ម៉ែគាត់ចាស់ហើយ អាណិតគាត់ណាស់ ជូនពរអ៊ុំស្រីមានសុខភាពល្អ, បងជាកូនល្អ ចឹងគាត់ស្រលាញ់ចឹងហើយ, ទឹកចិត្តឪពុកម្ដាយស្រលាញ់កូនគ្មានថ្ងៃប្រួលប្រែឡើយ, គាត់ស្រលាញ់កូនម៉ែខ្ញុំក៏ចឹងដែរប្អូនប្រុស។
ព្រមទំាងនៅមានពាក្យជាច្រើនទៀតដែលមិនអាចរៀបរាប់អស់។ ខាងក្រោមនេះជារូបភាពខ្លះៗ ដែលពូម៉ៅ និងឪពុកម្តាយ បានថតរូបជាមួយគ្នា ពោរពេញដោយស្នាមញញឹម និងកក់ក្តៅបំផុត៖