ពិតជារឿងរ៉ាវមួយដ៏គួរឲ្យរំជួលចិត្ត និងសោកស្តាយជាពន់ពែក ក្រោយឃើញមិត្តភ័ក្ត្រ របស់នារីវ័យក្មេងម្នាក់ បង្ហោះសារ ស្តាយស្រណោះ ក៏ដូចជារំលឹកអនុស្សាវរីយ៍ចាស់ៗ ដែលមាន ក្រោយនារីវ័យក្មេងស្រស់ស្អាតម្នាក់ ដែលមានគណនេយ្យហ្វេសបុកឈ្មោះថា New Mey បានស្លាប់បាត់បង់អាយុជីវិតនៅថ្ងៃទី២៤ ខែតុលានេះ ។
តាមរយៈគណនេយ្យហ្វេសបុកឈ្មោះថា Ana Na Samanta បានឲ្យដឹងបែបនេះថា៖ ខានជួបគ្នាយូរហេីយក្រែងហែងថាចាំមកកំពង់សោមសប្បាយជុំគ្នាហីម៉េចលូវហែងទៅលឿនម៉្លេះ មិនគួរណាចឹងសោះមិត្ត សូមអោយមិត្តទៅបានសុខណា ចាប់ជាតិជាថ្មីកុំអោយអាយុខ្លីចឹងទៀត😰😓😢🙏🙏🙏
រីឯគណនេយ្យហ្វេសបុកឈ្មោះថា Nit New បានបង្ហោះយ៉ាងដូច្នេះថា៖
បងសំលាញ់សំណព្វចិត្តអូនអេីយ បងទៅចោលអូនហេីយគ្មានថ្ងៃវិលវិញទេ .😭.. 🙏🏻សូមវិញ្ញាណខ័នបងទៅអោយបានសុគតិភពណាបង …មានជាតិក្រោយសូមអោយបងអាយុវែងកុំអោយដូចជាតិនេះ😭សូមជាតិក្រោយអូននឹងបងពួកយេីងជួបគ្នាទៀត ហេីយបងកុំឆាប់ទៅចោលអូនដូចជាតិនេះណា បង….
ស្រលាញ់បងណាស់គ្មានថ្ងៃភ្លេច New Mey😢
ចំពោះមូលហេតុនៃការបង់អាយុជីវិតរបស់នារីវ័យក្មេងស្រស់ស្អាតរូបនេះ គឺដោយសារតែគាំងបេះដូង។