ភ្នំពេញ: ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅពេលនេះ លោក ឌួង ឆាយ មិនអាចបានរស់នៅជាមួយកូនៗដូចមុនឡើយ គឺបានត្រឹមតែឃើញផ្ទាល់នៅក្នុងថ្ងៃពិសេសៗប៉ុណ្ណោះក្នុងនោះមហាជនក៏បានមើលឃើញថាលោកហាក់ដូចជាស្រកសាច់ច្រើន និងបានគិតលោកពិតជាពិបាកចិត្ត និងនឹកកូនៗណាស់មើលទៅ។
ដោយឡែកដោយសារតែនឹកកូនពេក ស្រាប់តែនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១យោងតាមហ្វេសបុកផេចរបស់លោក ឌួង ឆាយ បានបញ្ជាក់ប្រាប់ថា: ខ្ញុំបាទ និងអ្នកម្តាយរួមជាមួយអាជ្ញាធរខណ្ឌបានមកផ្ទះដើម្បីជួបកូនៗ។ ប៉ុន្តែអតីតរបស់ខ្ញុំមិនអោយជួប។
សូមពូមីងបងប្អូនទាំងអស់គ្នាពិចារណាតាមការគួរ។ ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនាឪពុក និងកូនៗខ្ញុំបានទេ។ រយៈពេលជាង កន្លះឆ្នាំជួបកូនៗខ្ញុំបានតែ 3 ដង ឌួង ឆាយ៕
https://youtu.be/byKLFDoJPHI