រដ្ឋបាលខណ្ឌច្បារអំពៅ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញទៅកាន់បិណ្ឌទី១ នៅថ្ងៃទី ២២ ខែកញ្ញា នៅវត្តចំពុះក្អែក ទៅធ្វើសំណាក រកមេរោគកូវីដ១៩ នៅទីតាំងមជ្ឈមណ្ឌលកោះពេជ្រ។
វត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សាលាខណ្ឌច្បារអំពៅ បញ្ជាក់ថា “សូមអញ្ជើញទៅធ្វើតេស្តសំណាក រកមេរោគកូវីដ-១៩ នៅទីតាំងមជ្ឈមណ្ឌលកោះពេជ្រ(ក្រោយអគារស៊ីធីហលCity hall) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃចាប់ពីវេលាម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ១៧:០០រសៀល”។
ការប្រកាសបែបនេះ បន្ទាប់ពីមានករណីវិជ្ជមានកូវីដ១៩ នៅវត្តចំពោះក្អែក ខណៈក្រុមគ្រូពេទ្យបានចុះយកសំណាក ក្នុងវត្តនៅព្រឹកថ្ងៃទី ២៣ ខែកញ្ញានេះឃេីញព្រះសង្ឃជាង៤០អង្គ វិជ្ជមានកូវី១៩៕