សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារលោកស្រី នួន រ័ត្នដានី ដោយស្វាមីជាទីស្រឡាញ់ គឺលោក ពេជ្រ សំរេច នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស នៃរដ្ឋបាលសាលាខេត្តសៀមរាប បានទទួលមរណភាពកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ វេលាម៉ោង ០៣និង០០នាទីព្រឹក ក្នុងជន្មាយុ ៣៨ឆ្នាំ ដោយសារតែជំងឺមហារីកពោះវៀន ធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ក្នុងនោះដែរ ស្រ្តីជាប្រពន្ធដែលមានគណនីហ្វេសប៊ុកឈ្មោះ Rath Dany បានបង្ហោះសារលាយឡំជាមួយក្តីរន្ធត់ចិត្តជាខ្លាំង ដោយមានខ្លឹមសារទាំងស្រុងថា៖«ទៅចោលអូនលឿងម្លេះប្តីអើយ អូនធ្វើចិត្តទទួលយកមិនបានទេប្តីអើយ អូនអស់កំលាំងណាស់ មិនគួរណាបងទៅចោលអូននិងកូនលឿងយ៉ាងនេះទេ
កុំបារម្ភអូននិងកូនអី អូននឹងមើលថែកូនៗយើងអោយល្អ សុំបងទៅអោយបានសុខណាប្តីល្អរបស់អូន សូមវិញ្ញាណក្ខន្ធប្តីទៅកាន់សុគតិភពណាប្តីសំលាញ់ បើមានជាតិក្រោយមែនពិតសុំអោយយើងជាគូជីវិតនឹងគ្នាទៀត កុំអោយដូចជាតិនេះទៀតសុំអោយជាតិក្រោយប្តីមានអាយុវែង»។