រាជធានីភ្នំពេញ ៖ ក្តៅៗមែនទែនសមត្ថកិច្ចចាប់បានជនល្មើសបាន៦នាក់តែ មានការចាប់អារម្មណ៍មួយនោះគឺថាមានម្នាក់មុខដូចនាយចយ ធ្វើអោយគេសួរគ្រប់គ្នាថាគាត់បានធ្វើអ្វីខុសសូម្បីសមត្ថកិច្ចក៏ផាំងដែរ ព្រោះគាត់ថាមិនដែលជួបនៅក្រៅសោះពេលនេះបានជួបនៅក្រៅតែខុសពេលជួប មកជួបពេលចាប់ខ្លួនទៅវិញ ជាមួយនឹងលទ្ធផលឃាត់ខ្លួននោះផងដែរ សមត្ថកិច្ចបានដករហូតវត្ថុតាងរួមមាន៖
១- ទូរស័ព្ទដៃចំនួន ០៤គ្រឿង, ២- ផៅវឺបេង ចំនួន ០១, ៣- កាបូបដៃសំរាប់ដាក់លុយចំនួន០៤, ៤- ដែកកេះចំនួន ០២, ៥- ឧបករណ៍សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន, ៦- កន្ត្រៃមួយ, ៧- អត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរឈ្មោះណូ រ៉ានី មួយសន្លឹក, ៨- ម៉ូតូម៉ាកសង់សេ125 បិទពណ៌ទឹកមាសស៊េរីឆ្នាំ 2020 ពាក់ស្លាកលេខកំពង់ធំ 1.O-5451 ចំនួន1គ្រឿង។
យោងតាមអធិការដ្ឋាននគរបាលស្រុកស្ទោងបានឲ្យដឹងថា ថ្មីៗនេះ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនអធិការដ្ឋាននគរបាលស្រុកស្ទោង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំណាលើ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចិនជើង ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ (ស្រី២នាក់ និងប្រុស៤នាក់)។
យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងនោះ គឺថាក្នុងចំណោមនោះ មានជនសង្ស័យម្នាក់ពិតជាមានមុខមាត់ដូចបេះដាក់ទៅនឹងតារាកំប្លែង នាយ ចយ រហូតធ្វើឲ្យគ្រប់គ្នាមានការងឿងឆ្ងល់ និងសួរនាំតៗគ្នាថា តើនោះគឺជានាយ ចយ ឬយ៉ាងណា? ក្នុងនោះផងដែរ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ក៏បាននាំគ្នាលាន់មាត់ថា៖ «ចុម! មុខដូចនាយចយម្ល៉េះ សុទ្ធគ្នា ១០០% ហ្មង, ហាសហា ដូចមែនហ្នឹង!»៕