រាជធានីភ្នំពេញ៖ អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះលើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា។ តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។
មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានាហើយនៅពេលដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។
ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណាតែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញនិងមានគំនិតចេះជួយគ្នាទៅវិញទៅមក។អ្វីដែលធ្វើឱ្យគ្រប់គ្នាស្រលាញ់គាំទ្រ និងចូលចិត្ត អ្នកស្រី ទ្រី ដាណា គឺការចែករំលែកផ្ដល់ដំបូន្មានលើអាជីវកម្មដោយគ្មានការលាក់លៀម ហើយផ្ដល់គំនិតល្អៗដល់អ្នកអានជានិច្ច។
ជាក់ស្តែងនៅលោក ទ្រី ដាណា បានបង្ហោះសារ រូបភាពជាច្រើនសន្លឹក នៅលើកហ្វេសប៊ុករបស់អ្នកស្រី ដោយបានភ្ជាប់ជាមួយសំណេរថា ៖ ថ្ងៃនេះ នាំយកថវិកា 5000$ បន្ថែមទៀត ជូនក្រុមការងារប៉ុស្ត៍ទូរទស្សន៍ជាតិ ទទក ដើម្បីចូលរួមជួយរៀបចំការប្រកួតកីឡាប្រដាល់😊😊😊 សូមអរគុណលោកពូឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន ដែលទទួលកក់ក្ដៅ និងលើកឡើងពីសកម្មភាពនាងខ្ញុំនៅក្នុងសង្គម 🙏🙏🙏 ជាការរួមចំណែកតិចតួចក្នុងវិស័យកីឡា សង្ឃឹមថាវិស័យកីឡាយើងនឹងរីកចម្រើនខ្លាំង ជាពិសេសកីឡាប្រដាល់ដែលជាមរតកដូនតាខ្មែរ🇰🇭🇰🇭🇰🇭 សូមចូលរួមគាំទ្រទាំងអស់គ្នា🙏🙏🙏🙏”។