នៅក្នុងឆាកជីវីតមនុស្សម្នាក់ៗ តែងតែប្រាថ្នាចង់បានមនុស្សដែលយល់ចិត្ត ថ្នាក់ថ្នមបីបាច់ថែរក្សាមិនយប់ថ្ងៃ ពិសេសលំបាករកជាងគេ គឺអនាគតស្វាមីឬភរិយា ដែលចេះយល់ព្រមធ្វើអ្វីគ្រប់យ៉ាង ដើម្បីយើង។ ជាក់ស្ដែងរូបថតមួយសន្លឹក ដែលត្រូវបានហ្វេសប៊ុកមួយបង្ហោះ ដោយអមជាខ្លឹមសារដូចខាងក្រោមថា៖
«មានស្វាមីល្អ ជាបុណ្យសំណាងដ៏ធំក្នុងជីវិតកាន់តែកៀកថ្ងៃ រងចាំតែថ្ងៃសម្រាល យប់ៗពិបាកគេងណាស់ ប៉ុន្តែប្ដីខ្ញុំមិនដែលគេងចោលខ្ញុំទេ រាល់យប់គឺនៅមើលរហូតទាល់តែខ្ញុំគេងលក់ ទើបគាត់គេងតាមក្រោយ។
រាល់ថ្ងៃនៅជាមួយគ្នាស្ទើតែ24ម៉ោង ព្រោះគាត់ខ្លាចខ្ញុំឈឺពោះសម្រាលមុនចៃដន្យ។ បើនិយាយអោយអាក្រក់ស្ដាប់ ១ថ្ងៃងូតទឹកអោយខ្ញុំ២ដង ហើយនៅស្លៀកខោអាវអោយទៀត។
ខ្ញុំមិនមែនទន់ជ្រាយទេ ខ្ញុំអាចនិយាយបាន ស្មារតីធ្វើការងារនៅធម្មតា តែពេលដើរ និងស្លៀកពាក់ខោអាវ ខ្ញុំធ្ងន់ខ្លួនណាស់ជើងលើកជើងមិនរួចទេ ហើយណាមួយជើងរមួលក្រពើរាល់ព្រឹកទៀត អញ្ចឹងហើយទើបរាងពិបាកបន្តិច។
ខ្ញុំសប្បាយចិត្ត ដែលមានប្ដីល្អនៅក្បែរ មិនខ្ពើមហើយ តាមមើលយកចិត្តទុក្ខដាក់គ្រប់ពេល មិនខុសពីកូនទី១ និងកូនទី២ គឺគាត់នៅដដែល មិនប្រែប្រួល។
ផុសសរសើរប៉ុន្មានម៉ាត់មិនស្មើទង្វើគាត់រាល់ថ្ងៃទេ ក្ដីសុខពិតមិននៅលើហ្វេសបុកទេ អ្វីដែលខ្ញុំត្រូវការ គឺការពិត។ អរគុណលោកប្ដីបំផុត»