មិនគួរសោះ​ ​កូនស្រី​ និងកូនប្រសា​ប្រុស​ ឈ្លោះ​គ្នា បែរជា​ឪពុក​ត្រូវរងគ្រោះហូតដល់ស្លា.ប់​ ដោយសារតែ…

សង្គម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ឪពុក​ចំណាស់​ម្នាក់ បាន​បាត់បង់​ជីវិត ពេល​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ បន្ទាប់​ពី​រូប​គាត់ បានឃើញ​កូន​ៗ ឈ្លោះប្រកែក​គ្នា​រហូត​កើត​ហិង្សា ហើយ​គាត់ ក៏​បាន​ដើរ​ចូល​ជួយ​ចាប់​ឃាត់ តែ​បែរជា​ត្រូវ​កូន​ៗ​ចាក់​នឹង​កាំបិត​សាំង​គី​ម បណ្តាល​ឲ្យ​ឈាម​ហូរ​ច្រើន​ពេក​រហូត​ដល់​ដាច់ខ្យល់​ស្លា​.​ប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី​ឃា​.​ត​កម្មនេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១ ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះល្វែង​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង ក្នុងភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជន​រង​គ្រោះជា​ឪពុក​មានឈ្មោះ ប៊ុ​ន សុ​វ​ណ្ណា ភេទ​៥៩​ឆ្នាំ ។ ចំណែក​ជនសង្ស័យ​ជា​កូន​ទាំង​២​នាក់ មានឈ្មោះ ប៊ុ​ន សូ​ហ្វែ​រ អាយុ​២៨​ឆ្នាំ ជា​កូនស្រី​បង្កើត​របស់​ជន​រង​គ្រោះ និង​បុរស​ជា​កូនប្រសារ មានឈ្មោះ ហេង សៅ​រស្មី អាយុ​៣១​ឆ្នាំ ។ ប្តី​ប្រពន្ធ​ទាំង​២​នាក់ រៀប​ការ​ជាមួយ​គ្នា​យូរ​ដែរ​ហើយ ដោយ​ពុំ​មានកូន​ឡើយ ហើយ​បច្ចុប្បន្ន ប្រពន្ធ​ប្រកប​របរ​លក់​ផលិតផល​តាម​អន​ឡាញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​ប្រភព​ព័ត៌មាន អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ប្តី​ប្រពន្ធ​ទាំង​២​នាក់ បាន​ឈ្លោះប្រកែក​គ្នា រឿង​ប្រពន្ធ​ប្រចណ្ឌ​ប្តី​ថា មាន​ស្រី​លួចលាក់​ខាងក្រៅ រហូត​កើតជា​ជម្លោះ​ហិង្សារ​វាយតប់​គ្នា ។ ដោយ​លឺ​សូរ​សម្រែក នៃ​ជម្លោះ​ជេរ និង​វាយតប់​គ្នា​នេះ ទើប​បុរស​វ័យ​ចំណាស់​ជា​ឪពុក បាន​ចូល​ទៅ​ជួយ​ចាប់​ឃាត់​កូន​ៗ កុំអោយ​មានការ​ឈ្លោះ​បន្ត​ទៀត ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នោះ ស្ត្រី​ជា​ប្រពន្ធ បាន​ស្ទុះ​ទៅ​យក​កាំបិត​សាំង​គី​ម ពី​ក្បាល​ដំណេក បម្រុង​យក​ទៅ​ចាក់​លើ​បុរស​ជា​ប្តី តែ​ត្រូវ​ឪពុក និង​ប្តី ស្ទុះ​ទៅ​ចាប់​ប្រតាយប្រតប់​ដណ្តើម​យក​កាំបិត ជា​ហេតុ​ធ្វើ​អោយ​ជ្រុលដៃ ចាក់​ទៅ​លើ​ឪពុក​ចំ​ជា​ច្រើន​កន្លែង ហូរ​ឈាម​ស្រោច​ពេញ​ដងខ្លួន រង​របួស​ធ្ងន់ធ្ងរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាម​ៗ​នោះ ប្តី​ប្រពន្ធ​ទាំង​២​នាក់ បាន​ស្រ​វេ​ស្រវា​ដឹក​ឪពុក បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត (​ពេទ្យ​រុ​ស្ស៊ី​) ដើម្បី​សង្គ្រោះ ប៉ុន្តែ​អកុសល ពេល​ដឹក​ដល់ទី​នោះ បុរស​ជា​ឪពុក​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។ បន្ទាប់​ពី​បុរស​ជា​ឪពុក​ស្លាប់ អ្នក​ទាំង​២ បាន​ដឹក​ឪពុក​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ស្ត្រី​ជា​កូនស្រី​បង្កើត ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ប្រាប់​ពី​ដំណើរ​រឿ​ហេតុ ដែល​បាន​កើត​មាន​ឡើង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​វរសេនីយ៍ត្រី ឃុន ឡេ​ង នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពន់​ទី​២ បាន​ប្រាប់​អោយ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ហើយ​នោះ សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​នគរបាល​ផ្នែក​យុត្តិធម៌​ខណ្ឌ និង​នគរបាល​ជំនាញ​កោសល្យវិច័យ បាន​ចុះ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ធ្វើការ​សាកសួរ​នាំ និង​ពិនិត្យ​វិច័យ​លើ​សាកសព​បុរស​ជា​ឪពុក​ដែល​បាន​ស្លាប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ថា តាម​ការ​ធ្វើ​កោសល្យវិច័យ​ពិនិត្យ​ជាក់ស្តែង ឃើញ​ថា សព​ជន​រង​គ្រោះ គឺ​ត្រូវ​ចាក់​ចំ ៣​កាំបិត និង​ចំ ៣​កន្លែង​លើ​ដងខ្លួន​ផ្សេង​ៗ​គ្នា ដោយ​ចាក់​ចំ​ចង្កេះ​ខាងឆ្វេង​, ពោះ​, និង​ដើមទ្រូង ធ្វើ​អោយ​ជន​រង​គ្រោះ​បាត់បង់​ឈាម​ច្រើន ពេក​រហូត​ដល់​ដាច់ខ្យល់​ស្លាប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកនាយ​ប៉ុស្តិ៍ បន្ត​ទៀត​ថា បន្ទាប់​ពី​បាន​ស្តាប់​ដំណើររឿង​រួច​មក សមត្ថកិច្ច​បាន​សម្រេច​ធ្វើការ​ឃាត់ខ្លួន ប្តី​ប្រពន្ធ​ទាំង​២​នាក់ យក​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​តែ​ម្តង ព្រោះ​ករណី​នេះ ត្រូវ​បាន​ចាត់​បញ្ចូល​ជា​អំពើ​ឃាតកម្ម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ករណី​នេះ​ដែរ លោក កឹ​ម កល្យាណ អធិការរង​នគរបាល​ខណ្ឌ ទទួល​ផែន​យុត្តិធម៌ បាន​ប្រាប់​អោយ​ដឹង​ថា ផ្ទះ​កើតហេតុ​ខាងលើ គឺ​មាន​សមាជិក​រស់នៅ​តែ​៤​នាក់​ប៉ុណ្ណោះ ក្នុង​នោះ មាន​ប្តី​ប្រពន្ធ​ជា​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​, បុរស​ជា​ឪពុក (​សព​) និង​កូនស្រី​បង្កើត​ម្នាក់​ទៀត ដែល​ទើបនឹង​មាន​អាយុ​១៤​ឆ្នាំ​ប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អធិការរង បន្ត​ថា បុរស​រង​គ្រោះ បាន​លែងលះ​គ្នា​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ​យូរ​ឆ្នាំ​កន្លង​ទៅ​ហើយ ដោយ​ចំណង​ជីវិត​គូររបស់​ពួក​គេ បាន​បន្សល់​នូវ​កូនស្រី​០៤​នាក់ ក្នុង​នោះ ពេល​លែងលះ​គ្នា កូនស្រី​ម្នាក់ ត្រូវ​បាន​ម្តាយ​យក​ទៅ​រស់នៅ​ជាមួយ ហើយ​ម្នាក់​ទៀត មានគ្រួសារ​ហើយ ក៏​បាន​បែក​ផ្ទះ​ចេញ​ទៅ​បាត់ នៅ​សល់​តែ​២​នាក់ ដែល​ក្នុង​នោះ ម្នាក់​ជា​ជនសង្ស័យ​ខាងលើ និង​ម្នាក់​ទៀត​ជា​ទើប​អាយុ​១៤​ឆ្នាំ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា បើ​តាម​ប្រភព​ព័ត៌មាន ពី​អ្នក​ជិតខាង​ដែល​រស់នៅ​ជិត​ជាមួយ អោយ​ដឹង​ថា ប្តី​ប្រពន្ធ​ទាំង​២​នាក់ គឺ​ឧស្សាហ៍​កកើត​ជម្លោះ​ជាមួយ​គ្នា​ញឹក​ញ៉ាប់​ណាស់ មិន​ថា យប់ ឬ​ថ្ងៃ​ឡើយ ប៉ុន្តែ​កន្លង​ទៅ​មិន ដែល​មានរឿង​រ៉ាវ​ឈាន​ដល់​ចាក់​សម្លាប់​គ្នា​បែប​នេះ​ឡើយ ទើបតែ​លើក​នេះ​ប៉ុណ្ណោះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖​ កោះសន្តិភាព

Please follow and like us:
0
fb-share-icon0
Tweet 20
Pin Share20

Leave a Reply

Your email address will not be published. Required fields are marked *