ស្របពេលដែលជិតឈានចូលមកដល់ នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗខាងមុខនេះ តារាសម្តែងពូកែខាងទឹកភ្នែកកញ្ញា នី មុន្នីនាថ បានចេញមុខដាស់តឿន និងអំពាវនាវដល់បងប្អូនពលរដ្ឋខ្មែរគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ-១៩ ហើយកុំចេញក្រៅផ្ទះ។
តាមការកត់សម្គាល់តារាសម្ដែងទឹកភ្នែក នី មុន្នីនាថ ជាបន្តបន្ទាប់គេតែងតែឃើញនាងបង្ហាញសារចូលរួមបំផុសស្មារតីដល់បងប្អូនប្រជាពលរដ្ឋខ្មែរចំពោះការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩។ ជាក់ ស្តែងពេលនេះនាងក៏បានចេញមុខអំពាវនាវផងដែរ។
កញ្ញា នី មុន្នីនាថ បានរៀបរាប់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជិតឈានចូលមកដល់ នាងសូមបួងសួងទេវតាឆ្នាំថ្មីសូមតាមថែរក្សាពុកម៉ែបងប្អូន មានសុខភាពល្អ មានសុភមង្គលក្នុងគ្រួសារ ចៀសផុតពីជំងឺកូវីដ-១៩។
តារាស្រី នី មុន្នីនាថ បន្ថែមទៀតថា ចូលឆ្នាំសូមនៅផ្ទះទាំងអស់គ្នា,សូមគោរពនូវគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ រយៈពេលវែងដើម្បីគ្រួសារ ដើម្បីសុខភាព ដើម្បីប្រទេសកម្ពុជាយើង(សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ទាំងអស់គ្នា)៕ អត្ថបទ៖ កម្ពុជាថ្មី