តាមការបង្ហោះលើបណ្ដាញសង្គមរបស់និស្សិតម្នាក់បានឱ្យដឹងថា លោកគ្រូបានស្នាក់នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង តែដោយសារតែម្ចាស់ផ្ទះជួលបានធុំក្លិនមិនល្អ ក៏បានចាត់គ្នាទៅគាស់បង្អួចក៏បានប្រទះឃើញលោកសាស្ត្រាចារ្យកំពុងគេង ស្លា. ប់ តែម្នាក់ឯងនៅក្នុងបន្ទប់នោះរយៈពេលពី ២-៣ ថ្ងៃមកហើយ។
និស្សិតម្នាក់ក្នុងចំណោមនិស្សិតជាច្រើននាក់បានរៀបរាប់ដូច្នេះថា៖ “សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះលោកគ្រូ ព្រីង សុខន សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សូមវិញ្ញាណក្ខន្ធលោកគ្រូទៅកាន់សុគតិភព ទីឋានដ៏សមគួរ។ សិស្សសោកស្តាយណាស់ វាលឿនពេកហើយលោកគ្រូ”។
ក្រោយពីដំណឹងនេះត្រូវបានចែករំលែកដោយនិស្សិតនិងអតីតនិស្សិតជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក មហាជនជាច្រើនបានចូលមកបញ្ចេញមតិបង្ហាញក្ដីអាណិតអាសូរនិងសោកស្ដាយជាពន់ពេក និងបានចូលរួមរំលែកទុក្ខគ្រប់ៗគ្នា។
គួរបញ្ជាក់ថា លោកសាស្រ្តាចារ្យ ព្រីង សាខន បានទទួលមរណភាពក្នុងបន្ទប់ជួលរបស់គាត់ប្រហែល ២ ទៅ ៣ ថ្ងៃមកហើយ ទម្រាំម្ចាស់ផ្ទះមានការសង្ស័យ បានប្ដឹងទៅសមត្ថកិច្ច និងបានគាស់បង្អួចមើលទើបដឹងរឿង និងមានការភ្ញាក់ផ្អើលតែម្តង៕