ដូចដែលប្រិយមិត្តជាច្រើនបានស្គាល់ហើយ តារាចម្រៀងស្រីល្បីឈ្មោះជិត ២ទសវត្ស អ្នកនាង ពេជ្រ សោភា នៅតែមានស្នាដៃស្ថិតស្ថេរក្នុងដួងចិត្តមហាជនគ្រប់គ្នាតាមរយៈបទចម្រៀងពីរោះៗជាច្រើនបទ។
មិនតែប៉ុណ្ណោះក្រៅពីមានសម្ថភាពខ្ពស់ផ្នែកចម្រៀង ពេជ្រ សោភា នៅមានសមត្ថភាពពិសេសមួយទៀតគឺជាអ្នកតែងនិពន្ធបទចម្រៀង។
យ៉ាងណាមិញបើយើងក្រឡេកមកមើលឯកជនភាពរបស់តារាស្រីឆ្នើមរូបនេះ ហាក់មានភាពតស៊ូខ្លាំង មែនទែនក្នុងវិស័យសិល្បៈ ដោយឆ្លងកាត់ដំណាក់កាលលំបាកហូរហែ ផ្ដើមចេញពីក្មេងស្រីលក់អំពៅសាង រហូតវិវត្ត ជាអ្នកច្រៀងក្នុងហាងបានប្រាក់១យប់ ២ដុល្លារ តស៊ូជំនះរហូតក្លាយជាតារាស្រីល្បីឈ្មោះជិះរថយន្ដម៉ាកល្បីតម្លៃរាប់ម៉ឺន ។
ដោយលែកកាលពីពេលថ្មីៗកន្លងទៅមានប្រិយមិត្តជាច្រេីនគិតថានារីម្នាក់ដែលមានមុខមាត់ស្រដៀងអ្នកនាង ពេជ្រ សោភា គឺជាកូនស្រីរបស់អ្នកនាង នៅក្នុងនេះដែរអ្នកនាងបានបញ្ជាក់នៅក្នុងគណនីហ្វេសបុកផេកផ្លូវការថា
“ថាគាត់កូនខ្ញុំ សំណាងដែរចឹងមានកូនធំស្រាប់ ចង់ដឹងឆាតសួរណានិយាយមួយចុះមុខដូចគ្នាម៉ង ខ្ញុំនៅកូនពៅមួយទៀតចាំផុសតាមក្រោយ លក់កូនបងអោយដាច់សិន រស់តាមបេះដូងរីករាយ ចំពោះរឿងរ៉ាវនេះផងដែរមានអ្នកគាំទ្រមួយចំនួនហាក់មានការស្រឡាំងកាំង និងមិនប្រាកដថាតើអ្នកនាង ពេជ្រ សោភា បង្ហោះសារនោះក្នុងន័យដូចម្តេច ខណៈពីមុនមកគេមិនដែលឃើញតារាស្រីរូបនេះបង្ហោះរូបភាពទាក់ទងនឹងកូនឡើយ”៕