បច្ចុប្បន្ននេះក្មេងៗ សុទ្ធតែមានទេពកោសល្យ និងសមត្ថភាពខ្ពស់ មិនថាជាតារាម៉ូដែលតាំងពីក្មេង ជាតារាសម្តែងវ័យក្មេង វិចិត្រករផាត់មុខវ័យក្មេងនោះទេ ។
ដូចជាប្អូនស្រី Ella McKenzie Gross ដែលជាជាតារាម៉ូដែលវ័យក្មេង មានមុខមាត់ស្រស់ស្អាតបែបអន្តជាតិ ព្រោះនាងគឺជាកូនកាត់កូរ៉េ អាមេរិកាំង អាយុត្រឹមតែ ១៣ ឆ្នាំ ដែលមនុស្សគ្រប់គ្នាប្រហែលជាស្គាល់មុខរបស់ប្អូនស្រីខ្លះៗ ហើយ ។
Ella មានទ្រង់មុខស្អាតមូលក្រឡង់ រចនាសម្ពន្ធ័ផ្ទៃមុខមានភាពច្បាស់ក្រឡែត រួមទាំងរង្វង់ភ្នែក ច្រមុះ មាត់ និងចង្កាល្អទាំងព្រម ដូច្នេះទើបបានជានាងលេចធ្លោក្នុងចំណោមកុមារៗនៅអាយុស្របាក់ស្របាលគ្នា ។
ទន្ទឹមនឹងនោះក៏មាន Agency ជាច្រើននាំគ្នាចោមរោម Ella ដូចជាឃ្មុំ ដើម្បីទាក់ទង់នាងទៅថតម៉ូតឲ្យច្រើនរាប់មិនអស់ដូចជា Abercrombie & Fitch, GAP Kids, Zara Kids, Lacoste, Levi ជាដើម ។
លទ្ធផលទាំងនេះ ចាត់ថាអស្ចារ្យហើយសម្រាប់ក្មេងស្រីតែមានអាយុជាង ១០ ឆ្នាំដូចនេះ ។
លើសពីនេះទៅទៀត Ella ក៏បានចុះកិច្ចសន្យាជាអ្នកហ្វឹកហាត់ សម្រាប់ផលិតកម្មកូរ៉េដ៏សំខាន់មួយនោះគឺ YG Entertainment នាងនឹងស្ថិតនៅក្នុងផលិតកម្ម The Black Label ក្រោមការត្រួតពិនិត្យរបស់ YG នោះឯង ។
អាចនិយាយបានថា Ella ជ្រកក្រោមផលិតកម្មតែមួយ ជាមួយក្រុមតារាចម្រៀងស្រីល្បីឈ្មោះ BLACKPINK ។
ក្រៅពីការងារបង្ហាញម៉ូត Ella ក៏បានបង្ហាញខ្លួនក្នុងខ្សែរភាពយន្តផងដែរ រួមមាន Star Trek: Picard, Malibu Rescue: The Next Wave, Heathers ។ល។
ក្រៅពីនេះ Ella ក៏មានទេពកោសល្យខាងច្រៀង រាំ និងលេងហ្គីតាផងដែរ អាចនិយាយបានថា នាងគឺជាក្មេងស្រីម្នាក់ដែលមានទេពកោសល្យពិតមែន ។
តែទោះយ៉ាងណា នៅថ្ងៃអនាគត Ella យើងមិនទាន់ដឹងថា នាងនឹងបង្ហាញខ្លួនក្នុងក្រុមតារាចម្រៀងស្រីណា? ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នា ៕ ប្រភព៖ sakkarach