កាលពីពេលថ្មីៗកន្លងទៅនេះមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែលតារាចម្រៀងដ៏ល្បីក្នុងផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា
របស់អ្នកឩកញ្ញ៉ា ឡេង ណាវ៉ាត្រាលោក ខេមបានបង្ហោះសារជូនពរថ្ងៃខួបកំណើតនៅលើហ្វេសបុករបស់គាត់ទៅដល់ក្មេងប្រុសម្នាក់ដែលមានអាយុប្រមាណជា០៣ឆ្នាំ។
មិនយូរប៉ុន្មានគេក៏បានឃើញលោកខេម បានបីក្មេងស្រីម្នាក់ទៀតមានអាយុប្រមាណជាមួយខួប ដោយលោកបានបីហើយអោបក្មេងស្រីម្នាក់នេះ មើលទៅដូចជាឪពុកនិងកូនអ៊ីចឹង។
ឃើញបែបនេះហើយទើបមានមហាជនខ្លះបានប៉ាន់ស្មានថាក្មេងប្រុសនិងក្មេងស្រីរូបនោះគឺជាកូនរបស់លោកខេម។
ជុំវិញរឿងក្មេងទាំងពីរនាក់នេះ លោកខេមបានចេញបកស្រាយច្បាស់ៗដោយថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយក្រោយពេលដែលលោកបានវិលត្រលប់មកពីប្រទេសបារាំងភ្លាមៗ
ក្នុងនោះលោកខេមបានប្រាប់ច្បាស់ៗថាក្មេងស្រីដ៏តូចច្រឡឹងនោះនាងមានឈ្មោះ Ly Ranette មិនមែនជាកូនរបស់លោកនោះទេនាងគឺជាក្មួយរបស់លោកប៉ុណ្ណោះ។ហើយលោកខេមក៏បានប្រាប់បន្តទៀតថា
បើលោកមានកូនពិតមែនលោកមិនលាក់បាំងនោះទេ ព្រោះការមានកូនគឺជារឿងល្អសម្រាប់មនុស្សគ្រប់គ្នា។
ហើយសម្រាប់ក្មេងប្រុសដែលលោកបង្ហោះសារជូនពរខួបកំណើតនោះគឺជាកូនរបស់លោកឧកញ៉ាម្នាក់ដែលលោកទុកដូចជាបងរបស់លោក។លោកខេមថ្លែងបែបនេះថា
អូ!បងក្មេងប្រុសហ្នឹងកូនបងឧកញ៉ាតើ មិនមែនកូនខ្ញុំទេបងអើយ ក្មេងស្រីជាក្មួយរបស់ខ្ញុំ ហើយក្មេងប្រុសជាកូនបងឧកញ៉ាទេ ខ្ញុំអត់ទាន់មានកូនផងហ្នឹងហិសៗ៕