មហាជនភាគច្រើន ពិតជាបានជ្រាប ច្បាស់ហើយថា កាលពី ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ គ្រប់គ្នាផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើយ៉ាងខ្លាំង ក្រោយឃើញ អាជ្ញាធរ ចម្រុះ បានចុះ ដកហូត យកសត្វតោឈ្មោលមួយក្បាល ពីជនជាតិចិន ដែលលួចចិញ្ចឹមខុសច្បាប់ នៅក្នុងផ្ទះរបស់ខ្លួន។
ហើយសត្វតោឈ្មោលមួយក្បាលនេះ បានប្រគល់ជូន ទៅកាន់មជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដេីម្បីចិញ្ចឹមបីបាច់បន្ត។
សត្វតោមួយនេះ ត្រូវបានគេ ចិញ្ចឹមតាំងពីតូចមក ឥឡូវវាមានអាយុមួយឆ្នាំកន្លះ និងមានទម្ងន់ជាង ៧០ គីឡូក្រាម រួចធ្មេញចង្កូមរបស់វា ត្រូវបានគេដកចេញ រួមជាមួយក្រញ៉ាំរបស់វាផងដែរ ហើយក្នុង១ថ្ងៃ សត្វតោនេះ វាស៊ីសាច់ឆៅ ប្រហែល ៦គីឡូក្រាម ឯណោះ។
កាន់តែក្តុកក្តួល និងរំជួលបំផុតនោះ ពេលឮថាសព្វតោនេះ អត់ព្រមស៊ីអាហារ អ្វីទំាងអស់ កើតក្តីអាណិតខ្លោចចិត្ត ម្ចាស់តោនេះ ក៏សម្រេចចិត្តធ្វើដំណើរទៅជួបសត្វតោ របស់ខ្លួន ដល់ភ្នំតាម៉ៅ
ពេលម្ចាស់មកដល់ភ្លាម គ្នាមានអារម្មណ៍រំភើបសប្បាយ រីករាយ យ៉ាងខ្លាំង រត់ទៅក្បែរម្ចាស់ ហាក់នឹកយ៉ាងខ្លាំង អត់ព្រមទៅណាទំាងអស់ ធ្វើឲ្យម្ចាស់ រំជួលចិត្ត ឡើងស្រក់ទឹកភ្នែក។
អាណិតតោពេក គេឃើញម្ចាស់រូបនេះ តែងតែបង្ហោះរូបភាព និងវីដេអូ កាលសត្វតោនេះ ធ្លាប់រួមរស់នៅជាមួយខ្លួន។ ក្រោយឃើញបែបនេះ ធ្វើឲ្យ តារាចម្រៀងដ៏ល្បីម្នាក់ គឺ សុខ ពិសី កើតក្តី អាណិតខ្លោចចិត្ត ក៏ពោលពាក្យ មួយឃ្លា បែបនេះថា “សូមមេត្តាអនុញ្ញាតអោយតោបានវិលត្រលប់មកផ្ទះវិញផង “។
សុខ ពិសី បានបន្ថែម នៅក្នុង comment ថា “ខ្ញុំភ្នែកទន់ណាស់ គឺថាស្រក់ទឹកភ្នែកតែម្តង អោយតែសត្វ ដឹងតែអាណិតហ្មង, ខ្ញុំឮគេថា គេដកចង្កូម និងកាត់ក្រចកវាអស់ហើយអូន ហើយមើលទៅស្លូត ទើបដាច់ចិត្តសុំណាអូន”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ៖