អំឡុងទសវត្សឆ្នាំ ១៩៩០ នៅពេលដែលរឿងបែប ស្រើ ប ស្រា ល កំពុងតែមានប្រជាប្រិយភាពខ្លាំងនៅហុងកុង Shu Qi មានងារថា”រាជិនីរឿងអាសអាភាស” ដោយមានសម្រស់ស្អាតគ្មានពីរ ក៏ដូចជាទេពកោសល្យសម្ដែងល្អ។
ក្នុងរយៈពេលជាង ២០ ឆ្នាំ នៅលើវិថីសិល្បៈ ភាពជោគជ័យរបស់ Shu Qi គឺបានមកពីការតស៊ូមិនឈប់ឈរដើម្បីតបសងទៅនឹងកំហុសឆ្គងកាលពីក្មេង ក៏ដូចជាបញ្ជាក់នូវតម្លៃពិតប្រាកដរបស់ខ្លួន។
Shu Qi ឥឡូវជាតារាជួរមុខម្នាក់ ដែលមានឥទ្ធិពលហួសពីព្រំដែនរបស់អាស៊ីទៅដល់ទីផ្សារអន្តរជាតិ។ យ៉ាងណាក៏ដោយ ពេលរំលឹកដល់ Shu Qi មនុស្សមួយចំនួននៅតែគិតដល់អតីតកាលរបស់នាង រាជិនីរឿងអាសអាភាសក្នុងសតវត្សមុន។
ជីវិតលំបាកក្នុងកុមារភាពShu Qi មានឈ្មោះពិតថា Lin Li Hui កើតឆ្នាំ ១៩៧៦ ក្នុងគ្រួសារអ្នកក្រីក្រមួយនៅតៃវ៉ាន់។ ម្ដាយរបស់ Shu Qi កើតនាងនៅពេលដែលគាត់មានអាយុទើបតែ ១៨ ឆ្នាំ។
ឪពុកម្ដាយរបស់ Shu Qi សុទ្ធតែជាមនុស្សមិនសូវមានចំណេះដឹង រាល់ថ្ងៃត្រូវធ្វើការងារអស់ពីដៃជើងតែនៅតែមិនមានបាន។ ជីវិតក្រលំបាកជាមួយនឹងការយល់ដឹងតិច បានធ្វើឲ្យពួកគេមានគំនិតអភិរក្សនិយម។ ពួកគេតែងតែប្រើរំពាត់ជំនួសឲ្យពាក្យសម្ដីនៅពេលដែលចង់ប្រៀនប្រដៅដល់កូនចៅ។ នៅពេលដែលធំពេញវ័យហើយទើប Shu Qi ដឹងថាឪពុកម្ដាយស្រលាញ់នាងខ្លាំងណាស់ តែតាមបែបរបស់ពួកគាត់។
អាយុ ១៦ ឆ្នាំមិនចេះគិតវែងឆ្ងាយកើតក្នុងគ្រួសារដែលខ្វះការថែទាំ ក្មេងស្រី Li Hui ក្លាយជាមនុស្សឯករាជ្យពីក្មេង។ អាយុ ១៣ ឆ្នាំ នាងចេះរកលុយខ្លួនឯងដោយរៀនធ្វើរបស់ហត្ថកម្មពីម្ដាយ និងយកទៅលក់ក្រៅពេលរៀន។
ឈានចូលវ័យជំទង់ អាយុ ១៦ ឆ្នាំ ដោយសារការគាបសង្កត់ពីឪពុកម្ដាយខ្លាំងពេក ក្មេងស្រីម្នាក់នេះបានឈប់រៀននិងរត់ចេញពីផ្ទះ។ ក្មេងស្រីអាយុ ១៦ ឆ្នាំរូបនេះបានរស់នៅដោយម្នាក់ឯងអស់រយៈពេល ៦ ខែ។ នាងធ្វើជាតារាម៉ូដែលឲ្យទស្សនាវដ្ដីបុរសមួយចំនួនដែលថតរូប អា ក្រា ត និងចាប់ផ្ដើមយករហស្សនាមថា Shu Qi។
ដូចបានរៀបរាប់ខាងលើគ្រួសាររបស់ Shu Qi គឺមានគំនិតចាស់គំរឹល ដោយមិនដែលបង្ហាញអារម្មណ៍របស់ខ្លួនចេញក្រៅនោះទេ។ រហូតដល់ក្រោយមកនៅពេលដែលដឹងថា Shu Qi ថតរូបនិងលេងរឿង អា ស អា ភា ស ក៏គ្មានអ្នកណាប្រាប់នាងថានាងកំពុងដើរផ្លូវខុសនោះដែរ។
កន្លះឆ្នាំក្រោយពីរត់ចេញពីផ្ទះ តារាសម្ដែងវ័យ ៣៩ ឆ្នាំរូបនេះចាប់ផ្ដើមយល់ពីជម្រៅចិត្តរបស់ម្ដាយរបស់ខ្លួន គឺនៅពេលដែលនាងជួបគ្រោះ ថ្នា ក់ ចរា ចរ ណ៍ក្នុងពេលប្រណាំងឡានជាមួយមិត្តភក្តិ។ នៅពេលដែលមកមើល Shu Qi ដូចសព្វមួយដង គាត់បានចង្អុលមុខនិងស្រែកដាក់ Shu Qi។ នៅពេលម្ដាយចេញទៅ ហើយមិត្តភក្ដិមកដល់ពួកគេបានប្រាប់ថាឃើញម្ដាយ Shu Qi ឈរយំម្នាក់ឯងនៅខាងក្រៅមន្ទីរពេទ្យ។
ផ្ដិតទឹកភ្នែកលើថ្ពាល់ មើលទៅកាន់អ្នកកាសែត Shu Qi បានឆ្លើយថា “រូបភាពមួយទៀតដែលខ្ញុំចាំមិនភ្លេចនោះគឺ ម្ដាយរបស់ខ្ញុំមានសក់ស្កូវច្រើនណាស់ទាំងដែលគាត់មានវ័យទើបតែ ៣០ ឆ្នាំ”។ នោះក៏ជាពេលដែលក្មេងស្រីមួយនេះត្រលប់ទៅកាន់ផ្ទះរបស់ខ្លួនវិញ។កំហុសឆ្គងអាយុ ១៧ ឆ្នាំដូចក្មេងស្រីដទៃទៀត ក្នុងវ័យ ១៧ ឆ្នាំ Shu Qi ក៏មាននិមិត្តរូបផ្ទាល់ខ្លួនដែរ។
តារាដែលនាងស្រលាញ់នោះគឺ Veronica Yip។ Veronica Yip ល្បីឈ្មោះតាមរយៈការថតរឿងអាសអាភាស “Pretty Woman”។ ដោយសារហេតុនេះ នាងបានសម្រេចចិត្តតាមចាប់ក្ដីសុបិនរបស់ខ្លួន ដោយវេចបង្វេចទៅរស់នៅ ទីក្រុងហុងកុង។ឥវ៉ាន់ដែលក្មេងនេះយកតាមខ្លួននៅពេលនោះគឺសម្រស់ដ៏ស្រស់ស្អាតនិងភាពជឿជាក់ថាបើ Veronica ធ្វើបានខ្លួននាងក៏អាចធ្វើបាន។
ក្នុងវ័យ ១៧ ឆ្នាំ Shu Qi បានថតរូប ស្រា ត រាប់មិនអស់ឲ្យទស្សនាវដ្ដីសម្រាប់បុរស។ និយាយពីរឿងហ៊ានថតរូបអា ក្រា ត ទាំងនេះ Shu Qi បានសារភាពថា “នៅពេលនោះខ្ញុំនៅឆោតល្ងង់ពេក។ ក្រុមហ៊ុនតំណាងរបស់ខ្ញុំប្រាប់ថា វាជាការលះបង់ដើម្បីសិល្បៈ។
ពួកគេបានពង្វក់ខ្ញុំដោយពាក្យផ្អែមល្ហែមដូចជា “សិល្បៈ” “សម្ផស្ស” ដើម្បីលួងលោមខ្ញុំ។ ចំពោះការថតភាពយន្តវិញ Shu Qi ចែករំលែកដោយស្មោះត្រង់ថា “ខ្ញុំមិនដែលគិតថាខ្ញុំធ្វើអ្វីខុសនោះទេ។ នៅពេលថតរឿងខ្ញុំគ្រាន់តែគិតថាខ្ញុំនិងតួប្រុសកំពុងតែបង្កើតសាច់រឿងមួយតែប៉ុណ្ណោះ”។ ជាមួយនឹងការគិតក្មេងខ្ចីបែបនេះបានជំរុញឲ្យក្មេងស្រីនេះ បានទទួលថតរឿងដែលមានភាព អា ស អា ភា ស ខ្លាំងជាច្រើន។
ពីតារា អា ស អា ភា ស ក្លាយជាតារាសម្ដែងជួរមុខទោះបីជាខ្វះការតម្រង់ទិសនិង ការដាស់តឿនរបស់ចាស់ទុំ តែទឹកភ្នែករបស់ម្ដាយនិងការចេះគិតជ្រៅជ្រះរបស់ខ្លួន Shu Qi បន្តិចម្ដងៗ បោះបង់ចោលការថតរឿងអា ស អា ភា ស ប្ដូរមកថតភាពយន្តធម្មតាវិញ ដោយការដើរតួរងក្នុងរឿងជាច្រើន។
ទេពកោសល្យសម្ដែងពិតប្រាកដបាននាំមកឲ្យ Shu Qi នូវពានរង្វាន់វិជ្ជាជីវៈលើកទីមួយ។ ក្នុងឆ្នាំ ១៩៩៧ តារាសម្ដែងទើបរះ Shu Qi បានចូលរួមសម្ដែងក្នុងរឿងជាច្រើន នៅក្នុងនោះតួសម្ដែងរបស់ Shu Qi ក្នុងរឿង “Viva Erotica” បានឈ្នះពានតួរងល្អបំផុត ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Golden Statue ដែលជាពានរង្វាន់ភាពយន្តដ៏ធំមួយរបស់ហុងកុង។
ពានរង្វាន់នេះបានធ្វើឲ្យ Shu Qi ត្រូវបានអ្នកដឹកនាំរឿងជាច្រើនចាប់អារម្មណ៍។ ចាប់ផ្ដើមពីពេលនោះមក នាងបានខំប្រឹងមិនឈប់ឈរក្នុងរឿងដែលមានន័យពិតប្រាកដ មិនមែនគ្រាន់តែការដោះខោអាវនោះទេ។ មិនត្រឹមតែទទួលជោគជ័យនៅក្នុងស្រុក Shu Qi បានពង្រីកខ្លួនទៅដល់ទីផ្សារអន្តរជាតិទៀតផង ដោយបានចូលរួមសម្ដែងក្នុងរឿងហូលីវូដដំបូងក្នុងឆ្នាំ ២០០២ រឿង “Transporter”។
ជីវិតរបស់ Shu Qi បានបើកទៅទំព័រថ្មីមួយទៀតក្នុងឆ្នាំ ២០០៥ នោះគឺនៅពេលដែលតារាសម្ដែងរូបនេះបានឈ្នះពាន តារាសម្ដែងស្រីល្អបំផុតក្នុងកម្មវិធីប្រគល់ពាន Golden Horse សម្រាប់រឿង “Best of Times”។បន្ទាប់ពីនោះ Shu Qi ទទួលថតតែរឿងដែលមានគំនិតសិល្បៈជ្រៅ ឬរឿងដែលត្រូវបានចំណាយទុនច្រើន។ ជាក់ស្ដែងក្នុងឆ្នាំ ២០០៨ រឿង “If You Are the One” រកចំណូលបានរហូតដល់ ៤៩ លានដុល្លារ។ រឿង “Journey To the West” ក្នុងឆ្នាំ ២០១៣ រកបានដល់ទៅ ១៨៨ លានដុល្លារ។
ក្នុងវ័យ ៣៩ ឆ្នាំ Shu Qi នៅពេលនេះជាតារាជួរមុខក្នុងបណ្ដាប្រទេសអាស៊ី។ គ្រប់សកម្មភាពរបស់ Shu Qi ទាំងអស់ត្រូវបានសារព័ត៌មានក៏ដូចជាទស្សនិកជនចាប់អារម្មណ៍ជានិច្ច។ ប៉ុន្តែសំខាន់បំផុត Shu Qi បានបញ្ជាក់ឲ្យឃើញថា អ្នកណាក៏មានអតីតកាល តែតម្លៃពិតប្រាកដរបស់អ្នកនឹងត្រូវបានទទួលស្គាល់បើអ្នកព្យាយាមគ្រប់កាលៈទេសៈ៕