អារម្មណ៍ដែលឃ្លាតឆ្ងាយពីគ្រួសារ ពីអ្នកដែលចិញ្ចឹម មើលតែតាំងពីតូច ទ្រាំឃ្លាន បង្អត់អាហារខ្លួនឯងមិនព្រមស៊ីអ្វីទាំងអស់ នេះបើតាមរយៈរូបភាពប៉ុន្មានសន្លឹកដែលបង្ហោះដោយ ផេកហ្វេសប៊ុកមួយដែលមានឈ្មោះ Babe GS ដែលបង្ហាញពីរូបរបស់បុរសជនជាតិចិន ដែលជាអតីតម្ចាស់របស់តោឈ្មោលមួយក្បាលដែលត្រូវបានអាជ្ញាធរនាំមកកាន់សួនសត្វភ្នំតាម៉ៅ ដើម្បីរក្សាទុក ព្រោះមានឈ្មោះជាសត្វព្រៃកម្រ។
កាលពីព្រឹក ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ បុរសជនជាតិចិន ដែលជាម្ចាស់របស់សត្វតោ បានទៅមើលតោចិញ្ចឹមរបស់ខ្លួន បន្ទាប់ពីត្រូវបានគេនាំយកទៅកាលពី ២ថ្ងៃមុន។ តាមរយៈរូបភាព និងវីដេអូដែលបានបង្ហោះនៅក្នុង Story របស់បុរសជនជាតិចិនរូបនោះ បានបង្ហាញពីការនឹករឭក មនោសញ្ចេតនា ក្តីស្រលាញ់ ដែលម្ចាស់មានចំពោះសត្វតោឈ្មោលនោះ ហើយអ្វីដែលកាន់តែក្តុកក្តួលទៀតនោះ គឺការតបតររបស់សត្វតោ ចំពោះក្តីស្រលាញ់មួយនោះ គឺការដែលឱបម្ចាស់របស់ខ្លួនវិញ ។
តែគួរឲ្យស្តាយ ដែលសត្វតោនោះមិនព្រមស៊ីចំណីសោះ បើទោះបីម្ចាស់ខ្លួនបានយកវាទៅបញ្ចុក នៅពេលដែលខ្លួនបានទៅលេងវានៅឯសួនសត្វ។ អារម្មណ៍មួយនេះគួររៀបរាប់បែបណាទើបសមទៅ?
ចុចទីនេះដេីម្បីទស្សនាវីដេអូ
ប្រភព៖ sabay