សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព នារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ លាង ពេជ្ររស្មី ដែលបានទទួលមរណភាពទាំងវ័យក្មេងដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍។ ប្រភពពីគណនីហ្វេសប៊ុករបស់ជន រង គ្រោះ ដែលមានឈ្មោះ Jessica Leang ត្រូវបានសាច់ញាតិយកមកធ្វើការបង្ហោះដោយមានការបញ្ជាក់ឲ្យដឹងថា៖
«សំរាប់អ្នកស្គាល់ប្អូនស្រីខ្ញុំ លាង ពេជ្ររស្មី គាត់បានលាចាកលោកនេះហើយ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៨:១៩នាទីព្រឹក ដោយគ្រោះថ្នាក់ចរាចរណ៍។ ស ពប្អូនស្រីខ្ញុំកំពុងតម្កល់ធ្វើបុណ្យនៅវត្តទួលទំពូង និងបូជានៅថ្ងៃស្អែកទី២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច។
សូមអញ្ជើញបងប្អូនញាតិមិត្តជិតឆ្ងាយដែលស្គាល់គាត់មកចូលរួមលាគាត់ជាលើកចុងក្រោយផង។ សូមអធ្យាស្រ័យសំរាប់ការមិនបានជម្រាបដោយផ្ទាល់។ ឬអាចទំនាក់ទំនងមកខ្ញុំផ្ទាល់ 098812112 / ០78661767»។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។