នៅថ្ងៃនេះ មហាជនក្នុងបណ្តាញសង្គម បានបង្ហាញអារម្មណ៍អាណិតដល់អ៊ុំស្រីម្នាក់ ដែលអ៊ុំស្រីត្រូវចូលនិវត្តន៍នៅឆ្នាំ២០២១នេះ ក្រោយពីបំរើការងារជូនប្រទេសជាតិជាមន្ត្រីប៉ូលីសចរាចរណ៍អស់រយៈពេល៣៦ឆ្នាំមកហើយ
ក្នុងនោះអ៊ុំស្រីខាងលើ ក៏ប្រាប់ថា គាត់ក៏មានអាជិបមួយទៀតគឺជាអ្នកលក់ប្រហិត ដូច្នេះគាត់សុំអោយមហាជនជួយទិញគាត់ផងចុះ។
ជាក់ស្តែងអ៊ុំស្រីខាងលើ មានគណនីហ្វេសបុកឈ្មោះ សុីម ជឹម បានរៀបរាប់ថា:
ញុំចូលបំរើការងារមកដល់បច្ចុប្បន្ន៣៦ឆ្នាំហើយ ដល់ឆ្នាំចូលនិវត្តន៍ឆ្នាំ 2021នេះហើយ ក៏នៅជំនាញ១ទៀតគឺមុខរបរលក់ដូរ សូមបងប្អូនកូនក្មួយជួយទិញផងណា ។
ក្រោយប្រកាសភ្លាមមហាជនជាច្រើនបាននាំគ្នាគាំទ្រ និងចង់ជួយទិញអ៊ុំស្រី ហើយអ៊ុំស្រីបានប្រាប់ថា រាល់ថ្ងៃគាត់លក់នៅក្រោមស្ពាន ៧ មករា៕