នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ គេប្រទះឃើញ សួស វីសា បានបង្ហោះវីដេអូមួយពីសកម្មភាព បានត្រឹមសម្លឹងមើលកូនស្រីពីចម្ងាយ ឃើញហើយ ពិតជា ធ្វើឲ្យ គ្រប់គ្នាសម្តែងក្តី រំភើប និងរំជួលចិត្តតាម។
វីសា បានភ្ជាប់សារបែបនេះ ថា “ជាងមួយខែហេីយ ដែលបែកពីកូន រហូតដល់ពេលនេះ ខ្ញុំបានជាសះស្បេីយ ពីជំងឺ COVID ហេីយបានមកបន្តចត្តាឡីសក្ត័នៅផ្ទះ14ថ្ងៃទៀត។
តែព្រឹកមិញនេះ ជាលេីកទី1 ដែលខ្ញុំហ៊ានចេញមកឈរនៅមុខបន្ទប់ ហេីយមេីលកូនស្រី ដោយផ្ទាល់ពីចម្ងាយ ព្រោះតែនឹកខ្លាំងពេក ពេលនេះកូនខ្ញុំធំច្រេីនណាស់ ចេះក៏ចេះ សំខាន់ពេលពេលឃេីញម៉ាក់បានកូនសេីចដាក់ម៉ាក់យ៉ាងស្រស់ ម៉ាក់រំភេីបណាស់ ម៉ាក់នឹកណាស់កូនជ្រូកអេីយ ពេលនេះមានតែពាក្យថាទ្រាំ តែបន្តិចទៀតយេីងបានជួបគ្នាវិញហេីយកូនម្តាយ អ្នកមានកូនតូចទេីបយល់អារម្មណ៍នេះ”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖