ហេតុការណ៍ដ៏រន្ធត់ដោយរថយន្តព្រូសប៉ះគ្នាជាមួួយនឹងឡានធំនៅលើស្ពានដែក កាលពីថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២១ ភូមិឬស្សី១គុម្ព ឃុំត្រពាំងក្រញូង ស្រុកត្រាំលក់ ខេត្តតាកែវ ។
ជាក់ស្តែងបើក្រឡេកទៅមើលម្ចាស់ឡានព្រូសក៏បានចេញមុខបញ្ចក់ពីមូលហេតុថាដំបូងឡើយខ្លួនបានបើកចូលស្ពានប្រហែល៣ម៉ែត្រហើយ ប៉ុន្តែឡានធំនៅតែបើកមកយ៉ាងលឿន ទោះបីឡានតូចខំចុចស៊ីផ្លេ និងប្រើភ្លើងហ្វា ក៏ឡានធំអត់ឈប់ដែរ គឺឡានធំនៅតែបើកមកលឿនដដែលហើយក៏បណ្តាលអោយបែបនេះតែម្តង។
ឯភាគីម្ចាស់ឡានធំវិញមិនបានចេញមកបកស្រាយទេ ដោយថាឡានធំគេចខ្លួនបាត់ហើយ តែក៏បាននិយាយប្រាប់ម្ចាស់ឡានព្រូលថាដាច់ហ៊្វាំង៕