ថ្មីៗនេះ មានរឿងដ៏អស្ចារ្យមួយដែលកើតឡើងក្នុងប្រទេសឡាវ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគណនីហ្វេសប៊ុកមានឈ្មោះថា ຄວາມສຸກສ້າງໄດ້ດ້ວຍ ທາງສາຍກາງ បានផុសរូបភាព និងវីដេអូឃ្លីប បង្ហាញឲ្យឃើញស្ត្រីម្នាក់ដែលសន្មត់ថាស្លាប់ទៅហើយ ប្រែជារស់ឡើងវិញ ខណៈសាច់ញាតិរៀបចំពិធីបញ្ចុះ ។
ម្ចាស់អាខោននេះ បានរៀបរាប់ឲ្យដឹងថា មុនពេញរៀបចំពិធីបញ្ចុះសព កូនចៅ និងសាច់ញាតិ បានបើកគម្របមឈូស ដើម្បីមើលរបស់ម្តាយជាលើកចុងក្រោយ ។
ប៉ុន្តែ ពួកគេពិតជាភ្ញាក់ផ្អើល អររំភើបចិត្តយ៉ាងខ្លាំង ខណៈឃើញសពម្តាយរបស់ពួកគេ ស្រាប់តែនៅស្រស់ញញឹម និងថែមទាំងខ្លួនប្រាណដៃរជើងរបស់គាត់គឺនៅទន់ ។ភ្លាមៗនោះ ពួកគេបានប្រញាប់ប្រញាល់លើកគាត់ចេញពីមឈូស និងយកទៅផ្ទះវិញ ដើម្បីឲ្យគ្រូពេទ្យព្យាបាលបន្ថែម ៕ ប្រភព Freedomkh
សូមទស្សនាវីដេអូខាងក្រោម៖