ដូចដែលប្រិយមិត្តបានឃើញព័ត៌មានមុនៗហើយ ទាក់ទងនឹងនាយ ក្រិន ធ្លាក់ខ្លួនឈឺនោះ។ ដោយឡែកនៅមុននេះបន្តិចបើយោងតាមប្រភពលោក អ៊ឹម ជីវ៉ា បានអោយដឹងបែបនេះថា៖«អាណិតណាស់ តារាកំប្លែង នាយ ក្រិន ឈប់រស់នៅភ្នំពេញទៀតហើយ គាត់ទៅរស់នៅខេត្តបាត់ដំបងរហូត ! ទើបម្សិលមុិញខ្ញុំបាទ បានផ្ញើថវិការជូន តារាកំប្លែង នាយក្រិន ដែលមានជំងឺនៅខេត្តបាត់ដំបងដែលជាការឧបត្ថម្ភ
របស់លោកឧកញ៉ាប៉ា អ៊ូ ឆាយ និងលោកជំទាវម៉ាក់ សុខ វាសនា ឧបត្ថម្ភ ថវិការចំនួន 300$ តាមរយៈខ្ញុំបាទ អុឹមជីវ៉ា ដើម្បីយកជូននាយក្រិនដែលកំពុងសម្រាកព្យាបាលនៅខេត្ត បាត់ដំបង ដោយផ្ញើថវិការតាមប្រព៍ន្ធវីញ ។ »
សូមបញ្ជាក់ផងដែរថា ស្ថានភាពជំងឺ របស់(នាយក្រិន)ឥឡូវនេះជំងឺគាត់បានធូរស្រាលបន្តិចហើយ. ឥឡូវនេះកំពុងព្យាបាលនៅមន្ទីរពេទ្យធំនៅខេត្តបាត់ដំបង ៕ we-kh