លោក វន ស៊ីផា អភិបាល នៃគណ:ឣភិបាលស្រុកសាមគ្គីមានជ័យ ដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពករណីភ្លើងឆេះផ្ទះថ្ម ១កន្លែង នៅភូមិពោរិទ្ធិក្រៃ ឃុំស្វាយ បណ្ដាលឱ្យកុមារ ២នាក់ ស្លាប់ក្នុងភ្លើងក្នុងផ្ទះ។
ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃ១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩ និង១៦នាទី ដោយមានភ្លើងឆេះផ្ទះថ្ម ១កន្លែង ទំហំ ៥ម៉ែត្រ × ១២ម៉ែត្រ នៅភូមិពោរិទ្ធិក្រៃ ឃុំស្វាយ ដែលមានម្ចាស់ឈ្មោះ អ៊ូច នឿន ភេទ ប្រុស អាយុ ៧២ ឆ្នាំ ជាជីតា ដោយគាត់ទៅផ្សារ ចាក់សោរចៅនៅក្នុងផ្ទះ ឱ្យលេងទូរស័ព្ទនៅក្នុងផ្ទះ។
ករណីភ្លើងឆេះផ្ទះនេះបណ្ដាលឱ្យកុមារ ២នាក់ ស្លាប់ក្នុងភ្លើងក្នុងផ្ទះយ៉ាងអាណោចអាធ័ម បំផុតគឺបណ្ដាល មកពីផ្ទុះសេចរន្តអគ្គិសនីក្នុងផ្ទះ។ កុមារទាំងពីរដែលបានស្លាប់ក្នុងករណីភ្លើងឆេះផ្ទះ÷
• ឈ្មោះ នឿន ចិត្រា ភេទប្រុស អាយុ ១០ ឆ្នាំត្រូវជាកូនបង
• ឈ្មោះ នឿន ចន្ថា ភេទស្រី អាយុ ៧ ឆ្នាំត្រូវ ជាកូនប្អូន
សូមបញ្ជាក់ថា ឪពុកម្ដាយកុមារទាំងពីរទៅធ្វើការទុកកូននៅជាមួយជីតាដើម្បីទៅធ្វើការោងចក្រ។ បច្ចុប្បន្នសពកុមារទាំងពីរ បានរៀបចំធ្វើបុណ្បតាមប្រពៃណី នៅផ្ទះលោកតា អ៊ូច នឿន នៅភូមិពោរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕