មិនមែនអ្វីចម្លែកទេជារឿយៗគូស្នេហ៍របស់តារាសម្តែង អេដវីន តែងបង្ហាញភាពផ្អែមល្ហែម និង ភាពមិនចុះសម្រុងនៅក្នុងជីវិតគូ ។ យ៉ាងណាមិញថ្មីៗនេះតារាសម្តែងសាច់ដុំធំរូបនេះ បានបង្ហាញសាររបស់គូស្នេហ៍ដែលឃើញហើយពិតជាកប់សារីតែម្តង រហូតមិត្តភក្តិខ្លះបានលាន់មាត់ថាលុបចោលទៅ ។
មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញតារាសម្តែង អេដវីន បង្ហាញសារមួយនេះជាចំហក្នុងបណ្តាញសង្គម ជាមួយនឹងការបញ្ចេញអារម្មណ៍ថា «សន្តាន ចង់ច្បាស់ឆេតមកបាន ថាគាត់សន្តានម៉េច រីករាយចាំទទួល ស្រីជើងល្អ» ។
ជាមួយនឹងសារនេះគេសង្កេតឃើញថាមិត្តភក្តិនៅក្នុងហ្វេសប៊ុកមួយចំនួនបានលើកឡើងថា លោកពុំគួរបង្ហោះសារនេះទេ ហើយខ្លះទៀតបានសួរថាមានរឿងអ្វីទៀតហើយ ។ ក្នុងនោះក៏មានអ្នកខ្លះបានដាក់ងារថាគូស្នេហ៍វ៉ល់ៗជាដើម ។ បើទោះជាលោក អេដវីន បង្ហាញសារបែបនេះក្តី តែគេពុំទាន់ឃើញគូស្នេហ៍របស់លោកមានប្រតិកម្មនៅឡើយទេ ។
ទោះជាមានរូបសម្បត្តិស្រស់សង្ហា និង មានឈ្មោះបោះសំឡេងក្នុងសិល្បៈក្តី ប៉ុន្តែពេលនេះ អេដវីន បានធីបចោលការងារមួយនេះ ក្រោយពីលោកបានជំពប់ស្នេហ៍ជាមួយអ្នកមេម៉ាយខ្លឹមកូនពីររូបនេះ ។ ពេលនេះដែរពួកគេក៏បានបោះទុនបើកជាហាងសាច់អាំងផងដែរ ៕ ប្រជាប្រិយ