ចិន៖ រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយ បានអង្រួនពិភពអ្នកកនិយមលេងអ៊ីនធឺណេត ដែលនារីវ័យក្មេងជនជាតិចិនម្នាក់ ត្រូវគេសស្គាល់ឈ្មោះថា Xiao Chen សុខខចិត្តលក់ខ្លួន ដើម្បីយកលុយទិញទូរស័ព្ទដៃ iPhone 8 ដែលនាងបានប៉ងវាជាយូរមកហើយ តែចុងក្រោយនាងបានត្រឹមតែខកចិត្តប៉ុណ្ណោះ។
តាមប្រភពព័ត៌មាន Mirror UK បានឲ្យដឹងថា នារីវ័យ១៧ឆ្នាំរូបនេះពិតណាស់ចង់បានទូរស័ព្ទដៃ iPhone 8ជាខ្លាំង ហើយជាក់ស្តែង នាងបានប្រើប្រាស់បណ្តាញអ៊ីនធឺណេត ដើម្បីប្រាស្រ័យទាក់ទងក្នុងការលក់ខ្លួន ជាថ្នូរនឹងប្រាក់ប្រមាណ ៣ ពាន់ដុល្លារ ដែលក្នុងនោះនាងយកវាសម្រាប់ទិញទូរស័ព្ទដៃ iPhone 8 ដែលទើបតែចេញថ្មី។
មិនយូរប៉ុន្មាន ការប្រកាសលក់ខ្លួនរបស់ Xiao Chen (ក្នុងវេទិកាអនឡាញមួយ) បានជ្រួតជ្រាបទៅដល់នារីម្នាក់ទៀត ឈ្មោះ Nana ដែលក្លែងខ្លួនជាអ្នករកម៉ូយឲ្យនាង។ ពួកគេទាំងពីរនាក់បានរកពេលវេលាសមរម្យមួយណាត់គ្នាពិភាក្សាអំពីជំនួញនេះ ដោយនារីឈ្មោះ Nana អាយុ២១ឆ្នាំ បានកក់ប្រាក់ជិត៨០ដុល្លារ ដើម្បីឲ្យ Xiao Chen ពុំមានមន្ទិលសង្ស័យ។
គួរបញ្ជាក់ផងដែរថានៅក្នុងការពិភាក្សារបស់ពួកគេទាំងពីរ Xiao Chen ថានាងព្រមលក់ខ្លួនដូច្នេះ ព្រោះមិត្តភក្តិរបស់នាងជាច្រើនមាន iPhone 8 កាន់ពេញៗដៃ អត់អីតែនាង។ នាងបន្ថែមទៀតថា នាងមានមិត្តភក្តិម្នាក់ធ្លាប់រកស៊ីអ៊ីចឹងដែរ ហើយគេរកលុយបានស្រួលៗ ដែលនេះជាអ្វីដែលជំរុញនាងធ្វើតាមយ៉ាងដូច្នេះ។
នៅក្នុងវីដេអួមួយ វាដល់ពេលដែលនារីឈ្មោះ Xiao Chen ត្រូវជួបភ្ញៀវដែលបានណាត់ នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង។ ដំបូងឡើយគេឃើញមានបុរសមាឌធំពាក់អាវក្រហមម្នាក់បានដើរចូលមក ដោយហុច iPhone 8 ដល់នាង ធ្វើឲ្យនារីក្មេងខ្ចីម្នាក់នេះមានការរំភើបយ៉ាងខ្លាំង។ ប៉ុន្តែជាអ្វីគួរឲ្យនឹកស្មានមិនដល់ ភ្លាមៗនោះនាងស្រាប់តែបានប្រទះជួបបុរសបីនាក់ផ្សេងទៀត ដោយមានម្នាក់កាន់កាមេរ៉ាថត ដែលធ្វើឲ្យនារីវ័យ១៧ឆ្នាំម្នាក់នេះតក់ស្លុតយ៉ាងខ្លាំង។
ស្របពេលជាមួយគ្នានេះដែរ នារីឈ្មោះ Nana ដែលក្លែងខ្លួនជាអ្នករកម៉ូយ ស្រាប់តែចេញមុខភ្លាមៗ រួចបង្គាប់ឲ្យបុរសទាំងបួនចេញក្រៅបន្ទប់ ក្នុងគោលបំណងពន្យល់ក្មេងស្រី (កំពុងយំលើគ្រែ) ដែលមិនទាន់គ្រប់អាយុម្នាក់នេះ ថ្ងៃក្រោយកុំឲ្យសម្ភារៈនិយមហួសហេតុពេក ។
នេះជាមេរៀនមួយសម្រាប់ក្មេងៗស្រីទាំងឡាយគួរចងចាំ និងយល់ពីតម្លៃខ្លួនឯង ដែលគ្មានអ្វីយកមកប្រៀបធៀប ឬទិញដូរបានឡើយ៕
សូមទស្សនាវីដេអូខាងក្រោម៖