សូមរំលឹកបន្តិចថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៩៖៥៦នាទី មានករណីគ្រោះថ្នា.ក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ដដឹកខ្សាច់ និងម៉ូតូ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិទួលរការមួយ សង្កាត់ចាក់អង្រែកក្រោម ខណ្ឌមានជ័យ រាជធានភ្នំពេញ។
ជនរ.ងគ្រោះលោកអនុសេនីយ៍ទោ ម៉ៅ ចាន់ឌូ ជាមន្ដ្រីអន្ដរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ អ្នករួមដំណើរ ០២នាក់ ប្រពន្ធ និងកូន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យម្លិះ នៅខណ្ឌដង្កោ។
ដំណើររឿង កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៩៖៥៦នាទី ជនរងគ្រោះបន្ទាប់ពីច.ប់ភារកិច្ចបានឆ្លៀតពេលមកដឹកប្រពន្ធទៅផ្ទះនៅម្តុំរង្វង់មូលគួរស្រូវ ដោយធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង (ពីភ្នំពេញ ទៅ ខេត្តកណ្ដាល) លុះដល់ចំណុចកើតហេតុ រថយន្ដដឹកខ្សាច់បានបត់ចូលក្នុងការដ្ឋានក៏បានបុ.កកិ.នជនរ.ងគ្រោះបណ្ដាលឲ្យស្លា.ប់នៅកន្លែងកើតហេតុតែម្ដង។
ចំណែករថយន្ដ និងតៃកុងឡាន ត្រូវបាននគរបាលខណ្ឌមានជ័យ ធ្វើការឃា.ត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕
សូមទស្សនាវីដេអូខាងក្រោម៖