ពិធីមង្គលការមួយនៅក្នុងខេត្ត ក្វាងទុង ប្រទេសចិន បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង ពីមនុស្សគ្រប់គ្នានៅលើបណ្តាញសង្គម។
ក្នុងអំឡុងពិធីមង្គលការនោះ គេបានឃើញនៅលើខ្លួនកូនក្រមុំទាំងស្រុង ត្រូវបានគ្របដណ្តប់ពេញជាមួយគ្រឿងអលង្ការធ្វើពីមាស ។
នៅវេលាដ៏អាធឹកអាធមនោះ កូនកំលោះដែលគ្រងសម្លៀកបំពាក់ប្រៀបដូចជាអធិរាជ បានស្វាគមន៍កូនក្រមុំរបស់គាត់ ។យោងតាមសារព័ត៌មាន បានឲ្យដឹងថា កូនកំលោះនោះ បានផ្តល់ទៅឲ្យគ្រួសារខាងស្រីជាមួយទឹកប្រាក់រាប់លានយន់ ។
ជាមួយគ្នានេះផងដែរ អ្នកលេងអ៊ិនធើរណេតម្នាក់បានឆ្លើយតបថា៖ «ខ្ញុំស្ទើរតែសន្ល-ប់ តែ-ម្តង ខណៈបានសម្លឹងមើលរូបភាពដ៏មិនធម្មតាទាំងនេះ» ។
រីឯអ្នកផ្សេងទៀត បាននិយាយថា៖ ការស្លៀកពាក់មាសនេះ គឺជាទម្លាប់របស់អ្នកស្រុកក្នុងតំបន់ប៉ុណ្ណោះ ។ ហើយគ្រួសារទាំងសងខាងផ្តល់ឲ្យកូនក្រមុំនូវគ្រឿងអលង្កាជ្រែកខ្លួនយ៉ាងនេះ នោះសាច់ញាតិដទៃទៀតរបស់ពួកគេ ក៏ធ្វើឡើងយ៉ាងដូចច្នេះដែរ ៕